GenZ អឺរ៉ុប និងអាម៉េរិកខាងជើង ងាកមកប្រើទូរស័ព្ទចុចប៊ូតុង ដើម្បីផ្ដាច់ខ្លួនពីអ៊ីនធឺណិត និងងាយស្រួលថែទាំផ្លូវចិត្ត

តើអ្នកធ្លាប់ចំណាយពេលនៅជាមួយអេក្រង់ជាច្រើនម៉ោង ហើយមានអារម្មណ៍ថា តែមួយភ្លែតសោះ ក៏ចំណាយពេល មួយព្រឹក ឬមួយល្ងាចទៅហើយ ដែរឬទេ? រឿងនេះ កំពុងកើតឡើងចំពោះមនុស្សស្ទើរតែគ្រប់គ្នា ហើយវាស្ទើរតែមិនអាចទៅរួចទេ…

ក្រសួងអប់រំ រកឃើញ​បេក្ខនិស្សិត១០ក្រុម នឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី “យុវជន២១ (Youth21)”

ក្រោយការធ្វើបទបង្ហាញយ៉ាងស្វិតស្វាញអំពីគម្រោងអាជីវកម្មរបស់បេក្ខនិស្សិតចំនួន២១ក្រុម ទីបំផុតទៅក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញបេក្ខនិស្សិត១០ក្រុមចុងក្រោយ ដែលពួកគេ​នឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតកម្មវិធីយុវជន២១

កម្ពុជា និងអូស្រ្តាលី បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

កម្ពុជា និងអូស្រ្តាលី បានឯកភាពគ្នា​ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការផ្ដល់ឱកាសការងារ និងការចុះកម្មសិក្សាជំនាញដល់យុវជនកម្ពុជា។

សម្តេចធិបតី ៖ ទិវាជាតិនៃការចចងចាំ បាន​ចូលរួម​ចំណែក​ក្នុងការផ្សះផ្សាជាតិ ជំរុញ​ឱ្យ​មានសុខដុមនីយកម្ម​ក្នុងសង្គម​កម្ពុជា

ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យ​ជាតិផ្លូវការ ដែលត្រូវ​បាន​កំណត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់​ជាការ​រំលឹក​ដល់ជនរងគ្រោះ…

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​អប់រំ ៖ ការ​សិក្សា​ចិត្តសង្គម និង​អារម្មណ៍ ​សំខាន់​សម្រាប់​គ្រូបង្រៀន​ក្នុងការ​​អប់រំ​កុមារតូច​ឱ្យ​ចេះ​គ្រប់​គ្រង​លើ​ខ្លួនឯង និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន

ថ្លែងក្នុងពិធី​បិទ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​វគ្គបណ្ដុះបណ្ដាល​គ្រូបង្គោល​ ស្ដីពីការ​សិក្សា​ចិត្តសង្គម និង​អារម្មណ៍ កាលពី​ពេល​កន្លង​ទៅថ្មីៗ​នេះ លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួងអប់រំ យុវជន និងកីឡា បានមាន​ប្រសាសន៍​ថា…

សាលាវេជ្ជសាស្ត្រ​អាម៉េរិក​បញ្ចូល ChatGPT ទៅក្នុង​ការ​បណ្ដុះបណ្ដាល​វេជ្ជបណ្ឌិត ជាលើកដំបូង

សាលា​វេជ្ជសាស្ត្រ Icahn នៅ Mount Sinai ក្នុងទីក្រុង​ញូវញ៉ក បានក្លាយ​ជាសាលា​វេជ្ជសាស្ត្រ​ដំបូង​គេ នៅ​សហរដ្ឋ​អាម៉េរិក ដែល​បញ្ចូល​បញ្ញាសិប្បនិម្មិត (AI) ទៅ​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​និស្សិត​របស់ខ្លួន។

AMS និង WEG ចាប់ដៃគ្នាបង្កើតមាតិកាផ្តោត​លើការ​អប់រំប្រកប​ដោយ​គុណតម្លៃពិត

ក្រុមហ៊ុនអប្សរា មេឌា សឺវីស (AMS) និងក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប (WEG) នៅព្រឹក​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងការ​រួមគ្នា​បង្កើត​មាតិកាអប់រំ ដែលប្រកប​ដោយ​គុណតម្លៃពិត…

អ្នកជំនាញឌីជីថល ៖ ការពារការឆបោកក្នុងសម័យ AI គឺត្រូវបញ្រ្ជាបការយល់ដឹង និងអប់រំពីអក្ខរកម្មឌីជីថលឱ្យដល់សាធារណជន

អក្ខរកម្មឌីជីថល គឺជាកម្មវិធីសម្រាប់លើកកម្ពស់ចំណេះដឹងឌីជីថល និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជាឱ្យទទួលបានជំនាញ និងសមត្ថភាព ដើម្បីគេចផុតពីផលអវិជ្ជមានបណ្តាលមកពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល។

Western International School ប្រកាសបើកកម្មវិធីចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ដែលផ្តោតសំខាន់លើការអភិវឌ្ឍអាជីព

សាលាវេស្ទើនអន្តរជាតិ សូមប្រកាសយុទ្ធនាការចុះឈ្មោះចូលរៀនថ្មី ក្រោមពាក្យស្លោក “THINK BIG –ចាប់ផ្តើមអនាគតរបស់អ្នកនៅថ្ងៃនេះ” ដើម្បីជំរុញមហិច្ឆតា បង្កើនសក្តានុពល និងបើកផ្លូវឆ្ពោះទៅកាន់អនាគតដ៏ប្រសើរ…

រោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នឹងធ្វើឱ្យយុវជនកម្ពុជាមានសមត្ថភាពជំនាញកាន់តែខ្ពស់ បង្កើន​ការ​ទាក់ទាញ​វិនិយោគិន

កាលពីដើមសប្តាហ៍នេះ ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​រោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ។ រោងជាងឌីជីថល ក្រោមជំនួយ​របស់​ក្រុមហ៊ុន​ចិន…