នាយករដ្ឋមន្រ្តី លើកទឹកចិត្ត​ឱ្យនិស្សិត​ខ្មែរ​ស្រាវជ្រាវ ចងក្រង​ឯកសារ និងតម្កល់​ស្នាដៃ​ទុកក្នុង​បណ្ណាល័យ​ឱ្យបានច្រើន​សម្រាប់​អ្នក​សិក្សា​ជំនាន់​ក្រោយ

ថ្លែង​ក្នុងពិធី​សម្ពោធ​សមិទ្ធផល​កំណែ​ទម្រង់​វិទ្យាស្ថានជាតិអប់រំ និង​ពិធីប្រគល់​សញ្ញាបត្រ​ជូនដល់និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិ​អប់រំ នាព្រឹកថ្ងៃទី២១ ខែ​ឧសភា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា មាន​ប្រសាសន៍​លើកទឹកចិត្ត​ដល់​និស្សិតខ្មែរ…

ក្រសួងអប់រំ រកឃើញ​បេក្ខនិស្សិត១០ក្រុម នឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី “យុវជន២១ (Youth21)”

ក្រោយការធ្វើបទបង្ហាញយ៉ាងស្វិតស្វាញអំពីគម្រោងអាជីវកម្មរបស់បេក្ខនិស្សិតចំនួន២១ក្រុម ទីបំផុតទៅក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញបេក្ខនិស្សិត១០ក្រុមចុងក្រោយ ដែលពួកគេ​នឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតកម្មវិធីយុវជន២១

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​អប់រំ ៖ ការ​សិក្សា​ចិត្តសង្គម និង​អារម្មណ៍ ​សំខាន់​សម្រាប់​គ្រូបង្រៀន​ក្នុងការ​​អប់រំ​កុមារតូច​ឱ្យ​ចេះ​គ្រប់​គ្រង​លើ​ខ្លួនឯង និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន

ថ្លែងក្នុងពិធី​បិទ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​វគ្គបណ្ដុះបណ្ដាល​គ្រូបង្គោល​ ស្ដីពីការ​សិក្សា​ចិត្តសង្គម និង​អារម្មណ៍ កាលពី​ពេល​កន្លង​ទៅថ្មីៗ​នេះ លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួងអប់រំ យុវជន និងកីឡា បានមាន​ប្រសាសន៍​ថា…

យុវជន​តំណាង​កម្ពុជា ជាប់​ថ្នាក់​លេខ១ ​ប្រឡង​តេស្ត​ភាសា​អង់គ្លេស IELTS ក្នុង​ការ​ប្រកួត​ភាសា​អង់គ្លេស​អូឡាំព្យាដ​អន្តរជាតិ​លើកទី៩

ក្រុម​យុវជន​តំណាងប្រទេស​កម្ពុជា ដែល​មាន​សមាជិក​៧នាក់ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ១ ក្នុង​ការប្រឡង​តេស្ត​ភាសាអង់គ្លេស IELTS និង​ជាប់​ចំណាត់​ថ្នាក់​កិត្តិយស​ក្នុង​ការ​ប្រកួត​ធ្វើបទ​បង្ហាញ​ទ្រឹស្តី​អំពីកីឡា ក្នុងការប្រកួត​ប្រជែង​ភាសាអង់គ្លេស​អូឡាំព្យាដ​អន្តរជាតិ​លើកទី៩

អ្នកជំនាញឌីជីថល ៖ ការពារការឆបោកក្នុងសម័យ AI គឺត្រូវបញ្រ្ជាបការយល់ដឹង និងអប់រំពីអក្ខរកម្មឌីជីថលឱ្យដល់សាធារណជន

អក្ខរកម្មឌីជីថល គឺជាកម្មវិធីសម្រាប់លើកកម្ពស់ចំណេះដឹងឌីជីថល និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជាឱ្យទទួលបានជំនាញ និងសមត្ថភាព ដើម្បីគេចផុតពីផលអវិជ្ជមានបណ្តាលមកពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល។

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ៖ ការងារអប់រំកុមារតូចពិតជាសំខាន់ ដែលជះឥទ្ធិពលដល់ការសិក្សានៅថ្នាក់កម្រិតខ្ពស់

ក្នុងពិធីបើកសិក្ខាសាលាស្តីពីយុទ្ធសាស្រ្តសហគមន៍សាលារៀនគាំទ្រការអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ នៅខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី ម​ន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា…

ប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងអប់រំនៅតែរក្សាគោលការណ៍ “អ្នកចេះ គឺជាប់”

ក្រសួងអប់រំ យុវជន និងកីឡា នៅតែរក្សាសុក្រឹតភាព យុត្តិធម៌ និងតម្លាភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៨ សីហា ២០២៥ ខាងមុខ ស្របតាមគោលការណ៍ “អ្នកចេះ គឺជាប់”។

អតីតសិស្សនិទ្ទេស A ចែករំលែកគន្លឹះត្រៀមខ្លួន៣ខែមុនប្រឡងបាក់ឌុប ដើម្បីទទួលបាននិទ្ទេសល្អ

ភ្លេចៗខ្លួនពេលវេលា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប កាន់តែខិតជិតមកដល់ដែលទាមទារឱ្យបេក្ខជនបាក់ឌុបខិតខំស្វ័យសិក្សា ពង្រឹងចំណេះដឹង និងត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ថ្ងៃប្រឡងមកដល់។ ក្នុងអត្ថបទនេះ យុវជន…

NEA ដើរតួនាទីសំខាន់ជួយជំរុញភាពងាយស្រួលក្នុង​ការ​ស្វែង​រកការងារធ្វើសម្រាប់យុវជន

ក្នុងពិធីបើក «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ទីភ្នាក់ងារជាតិ មុខរបរ…

ទិវាគុណ​អ្នកម្ដាយ ៖ Gen Z បង្ហាញពី​សេចក្ដីស្រឡាញ់ និង​ការ​ដឹងគុណ

ទិវាគុណ​អ្នកម្តាយ ត្រូវបាន​គេ​ប្រារព្ធ​ឡើង​​នៅ​ថ្ងៃអាទិត្យ សប្តាហ៍​ទីពីរ​នៃខែឧសភា ជារៀងរាល់​ឆ្នាំ ដើម្បី​រំលឹក​នូវ​គុណូបការៈ​ដ៏​មហា​ធ្ងន់​វិសេសវិសាល មិនមាន​អ្វីអាច​ប្រៀប​ផ្ទឹមបាន នៃ​មាតា​គ្រប់រូប ដែល​ខិតខំ​ចំណាយ​កម្លាំងកាយ កម្លាំង​ចិត្ត​ចិញ្ចឹមបីបាច់…