បេក្ខជនឆ្នើម៣ក្រុម ជាប់ជ័យលាភីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី៣
បេក្ខជន៣ក្រុម ដែលត្រូវចាត់ទុកថា គឺជាយុវជនឆ្នើម បានជាប់ជ័យលាភីក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី៣ ក្រោមប្រធានបទ ជំរុញការច្នៃប្រឌិតប្រកបដោយនិរន្តរភាព “បំប្លែងគំនិតទៅជាការអនុវត្ត”។ ការប្រកួតនេះ រៀបចំឡើងដោយសាកលវិទ្យាល័យខេមតិច សហការជាមួយសហគ្រិនខ្មែរ (KE)។










