លទ្ធផលស្ទង់មតិ ៖ សេរីភាពសារព័ត៌មាន​នៅ​កម្ពុជាមានភាពល្អប្រសើរ ខណៈអ្នកសារ​ព័ត៌មានភាគច្រើន​គាំទ្រ​ឱ្យ​មានការ​បណ្តុះបណ្តាលបន្ថែម

ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា បានចេញផ្សាយ​នូវលទ្ធផល នៃ​ការ​ស្ទង់មតិស្តីពីសេរីភាព​សារព័ត៌មាន​នៅកម្ពុជា ដោយ​ក្នុងនោះជាលទ្ធផល ៧៩.៨ភាគរយ នៃអ្នកត្រូវធ្វើសម្ពាសន៍យល់ថា សេរីភាព​សារព័ត៌មាន​នៅ​…

ក្រសួងអប់រំណែនាំពីការថែរក្សា​សុខភាព និង​បង្ការ​ជំងឺ បណ្តាល​មក​ពី​អាកាសធាតុក្តៅខ្លាំង​នៅ​តាម​គ្រឹះស្ថានសិក្សា

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២៤ ក្រសួងអប់រំ​ យុវជន និងកីឡា បានចេញសេចក្តីណែនាំ​មួយ​ទៅ​ដល់​គ្រឹះស្ថាន​សិក្សាទាំងអស់ ពីការ​ថែរក្សា​សុខភាព និង​ការ​បង្ការ​ជំងឺនានា ដែលបណ្តាល​មក​ពី​អាកាសធាតុ​ក្តៅខ្លាំងនាពេលបច្ចុប្បន្ន។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត…

ឧកញ៉ា ប៉ិច បូឡែន ៖ ការងារអប់រំ និង​វិស័យសុខាភិបាល ត្រូវដើរទន្ទឹមគ្នា ដើម្បីមូលធនមនុស្សពោរពេញដោយចំណេះដឹង និងមានសុខភាពល្អ

លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា ការងារអប់រំ និង​វិស័យ​សុខាភិបាល គឺ​ចាំបាច់ត្រូវ​ដើរ​ទន្ទឹមគ្នា ដើម្បីទទួល​បាន​នូវ​មូលធន​មនុស្ស​ដែលពោរពេញ​ដោយ​ចំណេះដឹង បទពិសោធន៍ និង​មានសុខភាពល្អ។

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

ក្រសួងការងារ​ប្រកាស​ពីតម្រូវការ​កម្លាំងពលកម្មជាង៤ម៉ឺន៧ពាន់កន្លែង សម្រាប់វិស័យចំនួន៣

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យដឹងថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​មានតម្រូវ​ការ​កម្លាំងពលកម្ម​សរុប​ចំនួន ៤៧ ៧១៧កន្លែង សម្រាប់វិស័យចំនួន៣ គឺ វិស័យ​ឧស្សាហកម្ម, សេវាកម្ម និង​កសិកម្ម។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល…

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…