ក្រសួងអប់រំ ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សា ដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្ស
ក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមសប្តាហ៍នេះ បានចេញសេចក្តីណែនាំទៅដល់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈទាំងអស់ ឱ្យបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង និងត្រូវលើកកម្ពស់ចរិយាសម្បទារបស់សិស្ស។


















