គ្រឹះស្ថានឧត្តមសិក្សានៅអាស៊ី កំពុងពង្រឹងកិត្យានុភាពយ៉ាងឆាប់រហ័ស នៅក្នុងតារាងចំណាត់ថ្នាក់សាកល

ឆ្នាំ២០២៥នេះ មានសាកលវិទ្យាល័យក្នុងទ្វីបអាស៊ីចំនួន ២២ ជាប់ចំណាត់ថ្នាក់ ក្នុងនាមជាសាកលវិទ្យាល័យកំពូលរបស់ពិភពលោក ទាំង ៥០ ដែលទិន្នន័យនេះ បង្ហាញពីការរីកចម្រើនដ៏អស្ចារ្យក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ របស់ស្ថាប័នអប់រំកម្រិតឧត្តមសិក្សារបស់អាស៊ី…

កុមារភៀសខ្លួនជាមួយ​ឪពុកម្តាយ​តាមបណ្តោយព្រំដែនខេត្តព្រះវិហារជាង៦០០នាក់ បានចូលរៀននៅសាលាបឋមសិក្សាដែលនៅជិតជំរំសុវត្ថិភាព

កុមារតាមបណ្តោយព្រំដែននៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារជាង៦០០នាក់ ដែល​ពួកគេ​បាន​ភៀសខ្លួន​មក​ជាមួយ​ឪពុកម្តាយមក​កាន់ជំរំសុវត្ថិភាព ដោយ​ភ័យខ្លាច​នឹង​ការ​ប៉ះទង្គិច​ដោយ​ប្រដាប់អាវុធ ពេលនេះ បានចូលរៀននៅសាលាបឋមសិក្សាដែលនៅជិតជំរំ…

ក្រសួងស្នើ​ឱ្យ​ប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារសាយប័រ ដែលកំពុងកើនឡើងនៅកម្ពុជា

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាន​ឱ្យដឹង​តាម​រយៈ​សេចក្តីជូនដំណឹងមួយ​កាលពីល្ងាចថ្ងៃទី២៦ មិថុនា ថា គេបានរកឃើញមានការវាយប្រហារសាយប័រមកលើវេបសាយ និងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែកើនឡើង…

វេទិកាសម្រាប់យុវជនកម្ពុជា-ចិន “កិច្ចសន្ទនាសិស្សកម្ពុជា-ចិន ឆ្នាំ ២០២៥” នឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាអំពីចំណងមិត្តភាព

កម្មវិធី «កិច្ចសន្ទនាសិស្សកម្ពុជា-ចិន ឆ្នាំ ២០២៥» ដែលជាព្រឹត្តិការណ៍ផ្តល់នូវវេទិកាពិសេសមួយសម្រាប់យុវជនក្នុងការចូលរួមក្នុងការផ្លាស់ប្តូរការគិត ពង្រីកទស្សនៈ និងរួមចំណែកយ៉ាងសកម្មចំពោះអនាគតនៃទំនាក់ទំនងកម្ពុជា-ចិន កំពុងប្រកាសស្វាគមន៍អ្នកចូលរួម។

អ្វីដែលអ្នករត់ម៉ារ៉ាតុងដំបូងៗគួរដឹង

ការចាប់ផ្តើមរត់ដំបូងៗ មិនថាការចូលរួមកម្រិតជាតិ​ ឬអន្តរជាតិនោះទេ កាលដែលមានចំណេះដឹងមូលដ្ឋានគ្រឹះ ការណែនាំពីអ្នកជំនាញ មានគ្នីគ្នារត់ជាមួយ រួមទាំងការគិតគូរអំពីអាហារហូបចុក ការសម្រួលសរសៃសាច់ដុំ និងសកម្មភាពដទៃៗជាច្រើនទៀត…

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

មន្រ្តីអប់រំ ៖ កម្មវិធី​មគ្គុទ្ទេសក៍​អាជីព នឹង​ដាក់បញ្ចូលទៅ​ក្នុង​ប្រព័ន្ធអប់រំ​កម្ពុជា ដើម្បីជួយ​សិស្ស​ស្វែង​យល់ពីខ្លួនឯង និង​កំណត់គោលដៅអាជីព

មន្រ្តីជាន់ខ្ពស់​ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា កម្មវិធីមគ្គុទ្ទេសក៍​អាជីព និង​ការផ្តល់ប្រឹក្សា ដែល​នឹង​ជួយ​ដល់​សិស្សានុសិស្ស​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន និង​កំណត់​គោលដៅ​អាជីព​នាពេល​អនាគត នឹង​ត្រូវ​ដាក់បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធអប់រំ​កម្ពុជា…

Amazon, Google និង Microsoft ជាក្រុមហ៊ុននាំមុខគេ ក្នុងការទាក់ទាញនិស្សិត STEM កំពូលៗ ដែលកំពុងរៀននៅអាម៉េរិក

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon, Google និង Microsoft ជាក្រុមហ៊ុនដែលជ្រើសរើសនិស្សិតអន្តរជាតិកំពូលៗច្រើនបំផុតនៅអាម៉េរិក តាមរយៈកម្មវិធី U.S. Optional Practical Training (OPT) ជាពិសេស ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម…

សិង្ហបុរី ចាប់​ផ្ដើម​សិក្សា​លើ​គម្រោង​រយៈពេល ៥ឆ្នាំ ស្ដីពី​ជំងឺធ្លាក់ទឹកចិត្ត ដើម្បី​រក​វិធី​បង្កា​ជំងឺនេះ

វិទ្យាស្ថាន​សុខភាព​ផ្លូវចិត្ត​របស់​សិង្ហបុរី (IMH) បាន​ផ្ដួចផ្ដើម​ការ​សិក្សា​រយៈពេល ៥ឆ្នាំ ដើម្បី​រកមូលហេតុ​នៃជំងឺ​ធ្លាក់ទឹក​ចិត្ត​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​ក្នុង​ប្រទេស​នេះ ដោយ​មាន​គោលបំណង​ស្វែង​រក​វិធីបង្កា ឬបញ្ឈប់​មិន​ឱ្យ​ជំងឺនេះ​បន្ត​កើត​មាន។

កំណត់​ហេតុ​ផ្តោត​លើ​សកម្មភាព​វិជ្ជមាន​ជំរុញ​ការ​គោរព​ខ្លួនឯង

កំណត់​ហេតុដែល​សរសេរមក ដោយ​ផ្តោត​លើក​សម្មភាព​វិជ្ជមាន​ប្រចាំថ្ងៃ គឺជាប្រភេទ​នៃការរៀបរាប់​សាច់រឿង​ជាក់ស្តែង ដូចជា​ការ​ប្រព្រឹត្តិល្អ​ចំពោះ​អ្នកដទៃ ការ​ដឹងគុណ ការ​ពេញ​ចិត្ត​ចំពោះ​អ្វីដែល​មាន​នៅជុំវិញខ្លួន ដែល​សកម្មភាព​ទាំងនេះ…