បវេសនកាលឆ្នាំសិក្សាថ្មីនឹងបើកនៅដើមខែវិច្ឆិកា ខណៈសាលារៀនតាមបណ្ដោយព្រំដែនមិនទាន់អាចបើកបវេសនកាលបាន
ក្រសួងអប់រំ យុវជន និងកីឡា កំពុងត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅដើមខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែសម្រាប់សាលារៀនដែលមានទីតាំងស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅមិនទាន់អាចបើកបវេសនកាលនៅទីតាំងសាលារៀនបាននៅឡើយទេ។


















