ក្រសួងអប់រំអំពាវនាវដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់គោរពបទប្បញ្ញត្តិ ជាពិសេសមិនត្រូវលាក់ទុកឧបករណ៍អេឡិចត្រូនិក
ក្នុងឱកាសអញ្ជើញបើកហឹបវិញ្ញាសាសម្រាប់ថ្ងៃទីពីរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៨ តុលា ២០២៤ រដ្ឋមន្រ្តីក្រសួងអប់រំ បានអំពាវនាវឱ្យបេក្ខជនដែលចូលរួមប្រឡងទាំងអស់ សូមគោរពនូវបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ។


















