ក្រសួងអប់រំ ៖ ប្រឡងបាក់ឌុបឆ្នាំនេះ ដំណើរការដោយរលូន ខណៈបេក្ខជនគោរពបទប្បញ្ញត្តិ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​នៅ​រសៀល​ថ្ងៃទី២៩ សីហា នេះថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ២៨ សីហា ២០២៥ ដែល​បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥…

ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ទោះស្ថានភាពនៅតាមព្រំដែននៅមិនត្រឡប់មកប្រក្រតីភាពក្តី តែបេក្ខជនប្រឡងទាំងអស់ រក្សាបាននូវស្មារតីនឹងនរ ស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន​លើក​ឡើងថា បើទោះស្ថានភាពនៅតាមព្រំដែននៅមិនត្រឡប់មកប្រក្រតីភាពក្តី តែបេក្ខជនប្រឡងទាំងអស់ រក្សាបាននូវស្មារតីនឹងនរ ស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ខណៈគណៈមេប្រយោគគ្រប់រូប…

WE Forum ៖ រលកយក្សស៊ូណាមិ នៃបំណុលនិស្សិត កំពុងក្លាយជាបញ្ហាថ្មី សម្រាប់ពិភពលោក

នៅទូទាំងពិភពលោក ការអ​ប់រំត្រូវបានគេមើលឃើញថា ជាច្រកឆ្ពោះទៅរកការកសាងសមត្ថភាព ដែលអាចជួយឱ្យមនុស្សសម្របខ្លួនទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃពិភពលោក។ ជាច្រើនជំនាន់មកហើយ ឪពុកម្ដាយតែងប្រាប់កូនៗរបស់ពួកគាត់ថា…

ក្រសួងអប់រំ ៖ ដំណើរការសំណេរនាព្រឹកថ្ងៃទីពីរ ប្រព្រឹត្តទៅ​ដោយរលូនល្អ ខណៈបេក្ខជន​ ៨៣នាក់មានបញ្ហា​សុខភាព

ដំណើរការសំណេរនាថ្ងៃទីពីរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឱ្យ​កត់សម្គាល់ឡើយ ខណៈបេក្ខជនអវត្តមាន…

ក្រសួងអប់រំ ៖ ដំណើរការសំណេរថ្ងៃទី១ នៃការប្រឡងបាក់ឌុប ប្រព្រឹត្ត​ទៅដោយរលូន

តាមរយៈសេចក្តីប្រកាស​ព័ត៌មាន​នៅ​ល្ងាចថ្ងៃទី២៨ សីហា នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា ដំណើរការសំណេរនាថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥

សិស្ស​ដែលមាន​និទ្ទេស A B និង C ប្រមាណ ៧៥ភាគរយ ចូលធ្វើជាគ្រូបង្រៀន

តាមរយៈ​ការ​ធ្វើកំណែទម្រង់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចាប់តាំងពីឆ្នាំ២០១៤​មក គុណភាពអប់រំ​នៅ​កម្ពុជាត្រូវ​បានពង្រឹង​​ ហើយ​រយៈកាលចុងក្រោយ​នេះ ចំនួន​សិស្ស​ដែល​ទទួល​បាននិទ្ទេស A មានការ​កើន​ឡើង​ពីមួយ​ឆ្នាំទៅ​មួយ​ រហូត​ដល់ទៅជាង២ពាន់

ក្រសួងអប់រំ ៖ ដំណើរការសំណេរនៅព្រឹកថ្ងៃទីមួយ បេក្ខជនអវត្តមានជិត២ពាន់នាក់ និង​មានបញ្ហាសុខភាព៤០នាក់

យោង​តាមលទ្ធផល​បឋម​ស្តីពីដំណើការ​សំណេរ នៃការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នាព្រឹកថ្ងៃទីមួយ​នេះ ក្រសួងអប់រំបាន​ឱ្យដឹងថា ដំណើរ​ការប្រឡងព្រឹកមិញនេះ

នាយករដ្ឋមន្រ្តី ជូនពរបេក្ខជនប្រឡងបាក់ឌុបទាំងអស់ ទទួលបានលទ្ធផលវិជ្ជមាន ជាមួយ​នឹងសមត្ថភាព​ពិត “អ្នកចេះគឺជាប់”

តាមរយៈ​បណ្តាញ​សង្គម​នៅ​ថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានផ្ញើសាជូនពរទៅ​ដល់បេក្ខជន​ដែល​កំពុងប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទាំងអស់…

ប្រឡងបាក់ឌុបឆ្នាំនេះ រដ្ឋមន្រ្តីអប់រំជឿជាក់ថា ចំនួនសិស្សនិទ្ទេស A ប្រហាក់ប្រហែល ឬលើសឆ្នាំទៅ

ទោះជា​ស្ថិត​នៅ​ក្នុង​បរិបទ​នៃការឈ្លានពានរបស់ប្រទេសថៃ មក​លើអធិបតេយ្យភាព​កម្ពុជា ដែលបានធ្វើ​ឱ្យ​ប៉ះពាល់​ដល់ដំណើរការ​សិក្សារបស់សិស្ស​នៅខេត្ត​ជាប់ព្រំដែនមាន​ខេត្ត​ឧត្តរមានជ័យ និង​ខេត្តព្រះវិហារ​ក្តី តែរដ្ឋមន្រ្តីក្រសួងអប់រំ មានជំនឿថា…