រដ្ឋមន្រ្តីអប់រំ ៖ គ្រូបង្រៀនចេញថ្មីត្រូវតែមានស្តង់ដាវិជ្ជាជីវៈខ្ពស់ ដើម្បីលើកកម្ពស់គុណភាពអប់រំ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គ្រូបង្រៀនដែល​គ្រោងនឹងចេញបង្រៀនថ្មី គឺត្រូវតែមានស្តង់ដាវិជ្ជាជីវៈខ្ពស់ ដើម្បីលើកកម្ពស់គុណភាពអប់រំ ឆ្លើយតបទៅនឹង​ការ​វិវឌ្ឍរបស់សង្គម។

រដ្ឋមន្រ្តីអប់រំ៖ ការវិនិយោគលើកុមារតូចនៅកម្រិតមត្តេយ្យសិក្សា គឺផ្ដោតលើការអប់រំអត្តចរិតរបស់សិស្ស

ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការវិនិយោគលើកុមារតូចនៅកម្រិតមត្តេយ្យសិក្សា គឺផ្ដោតលើការអប់រំអត្តចរិតរបស់សិស្ស។

សន្និបាតអប់រំ ៖ សិស្សបឋមសិក្សាក្នុងសាលា​គោលដៅប្រមាណ ៨៧% កំពុងអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង

ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុភា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា មកដល់ពេលនេះ..

ក្រសួងអប់រំ ទទួលស្គាល់សាលារៀន១៤៤ ជាប់ស្តង់ដាសាលារៀនគំរូ សម្រាប់ឆ្នាំ២០២៥

នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា..

សាលារៀនចំនួន២១ នៅក្នុងស្រុករវៀង ទទួលបានជោគជ័យលើការអនុវត្តន៍គម្រោង «សុខភាពនិងអនាម័យពេលមករដូវរបស់ក្មេងស្រី»

សាលារៀនចំនួន២១ ក្នុងនោះសាលាបឋមសិក្សាចំនួន១៦ និងអនុវិទ្យាល័យចំនួន៥ នៅស្រុករវៀង ខេត្តព្រះវិហារ ទទួលបានជោគជ័យលើការអនុវត្តន៍គម្រោង «សុខភាពនិងអនាម័យពេលមករដូវរបស់ក្មេងស្រី»។

ក្រសួងអប់រំ ដាក់ឱ្យប្រើប្រាស់សាលាឌីជីថលកម្ពុជា ដែលមានវេទិកាបញ្ញាសិប្បនិម្មិត (AI) ជំនួយដល់ការរៀន និងបង្រៀន

ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ…

ក្រសួងអប់រំរំពឹងថា លទ្ធផលតេស្តស្តង់ដា PISA របស់កម្ពុជា​ឆ្នាំនេះ នឹង​កើនរង្វង់១០ពិន្ទុ

ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា…

កម្ពុជា និងអ៉ីស្រាអែល បន្តកិច្ចសហប្រតិបត្តិការលើវិស័យវិស្វកម្ម បច្ចេកវិទ្យា STEM និងសហគ្រិនភាព

កម្ពុជា និងអ៉ីស្រាអែល កាលពីពេលថ្មីៗនេះ​បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការថ្មីលើវិស័យវិស្វកម្មបច្ចេកវិទ្យា STEM និងសហគ្រិនភាព ក្នុងគោលដៅអភិវឌ្ឍន៍វិស័យអប់រំ និងពង្រឹងទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ក្រសួងអប់រំ អំពាវនាវសប្បុរសជនចូលរួមឧបត្ថម្ភរង្វាន់ដល់ជ័យលាភីសិស្សពូកែអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា

ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវស្វែង​រកសប្បុរសជន ជួយឧបត្ថម្ភសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ដែលក្រសួងគ្រោងនឹង​រៀបចំការប្រឡង…