វិទ្យាល័យចំនួន១០ ក្នុង​រាជធានីភ្នំពេញ ត្រូវ​បាន​កំណត់ធ្វើជាមណ្ឌលកំណែ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

វិទ្យាល័យ​ចំនួន១០​ដែលមានទីតាំង​ស្ថិត​នៅក្នុង​រាជធានីភ្នំពេញ រួមមាន វិទ្យាល័យបាក់ទូក, វិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ, វិទ្យាល័យជាស៊ីមសន្ធរម៉ុក, អនុវិទ្យាល័យចតុមុខ, វិទ្យាល័យជាស៊ីម បឹងកេងកង, វិទ្យាល័យបឹងត្របែក…

ក្រសួងអប់រំ ៖ ប្រឡងបាក់ឌុបឆ្នាំនេះ ដំណើរការដោយរលូន ខណៈបេក្ខជនគោរពបទប្បញ្ញត្តិ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​នៅ​រសៀល​ថ្ងៃទី២៩ សីហា នេះថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ២៨ សីហា ២០២៥ ដែល​បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥…

ក្រសួងអប់រំ ៖ ដំណើរការសំណេរនាព្រឹកថ្ងៃទីពីរ ប្រព្រឹត្តទៅ​ដោយរលូនល្អ ខណៈបេក្ខជន​ ៨៣នាក់មានបញ្ហា​សុខភាព

ដំណើរការសំណេរនាថ្ងៃទីពីរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឱ្យ​កត់សម្គាល់ឡើយ ខណៈបេក្ខជនអវត្តមាន…

អតីតសិស្សពូកែ លោក សាន គីមស័ង ចែករំលែកបទពិសោធន៍កុំឱ្យភ័យមុនប្រឡងបាក់ឌុប

ថ្ងៃស្អែកនេះ គឺជាថ្ងៃនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប, បេក្ខជនមួយចំនួនប្រហែលជា​កំពុង​មានអារម្មណ៍ភ័យខ្លះៗ ប៉ុន្តែក៏សប្បាយចិត្ត ព្រោះបានបញ្ចេញសមត្ថភាពក្នុងការប្រឡងរយៈពេល២ថ្ងៃ ខណៈខំប្រឹងរៀនអស់ជាង១២ឆ្នាំ

រដ្ឋមន្រ្តីអប់រំ ៖ ទាល់តែមានការប្រឡងដែលតឹងរឹង មានតម្លាភាព និងយុត្តិធម៌ ទើបអាចជំរុញឱ្យសិស្សខិតខំប្រឹងប្រែងរៀនពិតប្រាកដ

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការណែនាំបច្ចេកទេសដល់គណៈមេប្រយោគប្រធានមណ្ឌល និងគណៈកម្មការនានា ប្រចាំរាជធានីភ្នំពេញសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា ២០២៥

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំអនុវត្តគន្លងសិក្សាថ្មី នៅវិទ្យាល័យទេពប្រណម្យ ជួយសិស្សទទួលបានការអប់រំដែលមានជំនាញច្បាស់លាស់ និងកាត់បន្ថយអត្រាបោះបង់ការសិក្សា

វិទ្យាល័យ​ទេពប្រណម្យ ក្នុង​ខេត្តកណ្តាល ត្រូវ​បានក្រសួងអប់រំជ្រើសរើស​សម្រាប់​ការ​អនុវត្ត​គន្លងសិក្សា​ថ្មី ដោយរំពឹងថា នឹងជួយ​សិស្ស​ឱ្យ​ទទួលបាន​ការ​អប់រំ​ដែលមាន​ជំនាញ​ច្បាស់លាស់ និងកាត់បន្ថយ​អត្រាបោះបង់ការសិក្សា​របស់សិស្ស។

អ្នកនាំពាក្យ ៖ ការដឹកវិញ្ញាសាត្រៀមសម្រាប់ការប្រឡងបាក់ឌុបដំណើរការទៅតាមការគ្រោងទុក

នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ ប្រធានគណៈមេប្រយោគទូទាំងប្រទេស បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ…

ប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងអប់រំ នឹងសហការជាមួយក្រសួង ស្ថាប័នចំនួន៦ ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង

សម្រាប់ការ​ប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងសហការជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ…

ក្រសួងអប់រំ សហការជាមួយក្រុមហ៊ុនជប៉ុន បង្កើតកម្មវិធីរៀនគណិតវិទ្យាបែបឌីជីថលជាភាសាខ្មែរ

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុនជប៉ុន Surala Net Co.,Ltd នឹងបង្កើតកម្មវិធីរៀនគណិតវិទ្យាបែបឌីជីថលជាភាសាខ្មែរ ដើម្បីកែលម្អសមត្ថភាពគណិតវិទ្យារបស់សិស្សានុសិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅកម្ពុជា និងអភិវឌ្ឍសម្ភារៈ