រដ្ឋមន្រ្តីអប់រំ ផ្ដល់អនុសាសន៍៣ចំណុចដល់ភាគីពាក់ព័ន្ធក្នុងការរៀបចំយន្តការប្រឡងតេស្ត PISA ឆ្នាំ២០២៥

ក្នុងកិច្ចប្រជុំអនឡាញស្តីពី ការត្រៀមអនុវត្តកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃការសិក្សារបស់សិស្ស ឆ្នាំ២០២៥ (PISA 2025) កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អនុសាសន៍…

អ្នកជំនាញ ៖ មុនសម្រេចចិត្តមានបុត្រ ឪពុកម្ដាយគួរមានជំនាញចិញ្ចឹមអប់រំកុមារ

ការចិញ្ចឹមអប់រំកូន គឺជាទំនួលខុសត្រូវដ៏សំខាន់មួយ ដែលឪពុកម្ដាយគ្រប់រូបត្រូវទទួលខុសត្រូវ។ ស្របនឹងការមានបុត្រធីតា ការអប់រំពួកគេ​ឱ្យក្លាយជាធនធានឆ្នើមគឺជារឿងចាំបាច់ ដែលតម្រូវឱ្យឪពុកម្ដាយត្រូវមានជំនាញចិញ្ចឹមអប់រំឱ្យបានត្រឹមត្រូវ។

ក្រសួងការងារ សហការជាមួយ​ក្រុមហ៊ុន Shandong Dolang ជំរុញកម្មវិធីសិក្សា TVET កម្ពុជា ឱ្យ​ស្របតាមស្តង់ដា ឆ្ពោះទៅឧស្សាហកម្ម ៤.០

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមយយ​នឹង​ក្រុមហ៊ុន Shandong Dolang Technology Equipment របស់ប្រទេសចិន ដើម្បីជួយ​ជំរុញ​កម្មវិធីសិក្សា TVET របស់កម្ពុជា ឱ្យស្រប​តាម​ស្តង់ដា…

វេសឡាញ សហការជាមួយសហគ្រិនខ្មែរ បណ្តុះបណ្តាលសិស្សថ្នាក់វិទ្យាល័យពីសហគ្រិនភាព និង​គំនិតអាជីវកម្ម

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប សហការជាមួយ​សហគ្រិនខ្មែរ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសិក្ខា​សាលាតាមអនឡាញ ស្តីពី “នវានុវត្តន៍នៃសហគ្រិនភាព និងគំរូអាជីវកម្ម” សម្រាប់សិស្សានុសិស្សថ្នាក់ទី១០ ដល់ថ្នាក់ទី១២

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

យុទ្ធនាការ “ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក” ក្រសួងបរិស្ថានជំរុញភាគីពាក់ព័ន្ធធ្វើ​សកម្មភាព​សម្អាតផ្លូវជាតិ លែង​ឱ្យ​មានសំរាម និង​សំណល់ប្លាស្ទិករាយប៉ាយ ត្រឹមចុងឆ្នាំ២០២៥

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើ​ការជំរុញឱ្យមានសកម្មភាពសម្អាត រើសសំរាម នៅតាមដងផ្លូវនានា ជាពិសេសនៅតាមផ្លូវជាតិ ដែលអ្នកពាក់ព័ន្ធទាំងអស់ សហការគ្នា ដើម្បីធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាមរ និងសំណល់ប្លាស្ទិករាយប៉ាយ នៅចុងឆ្នាំ២០២៥។

ការសិក្សា ៖ ខួរក្បាលកុមារ និងក្មេងជំទង់ ជាខួរក្បាលងាយរងគ្រោះ ដោយសារបណ្ដាញសង្គម

ចាប់ផ្ដើមពីអាយុ ១០ឆ្នាំ ខួរក្បាលរបស់កុមារឆ្លងកាត់ការផ្លាស់ប្ដូរជាមូលដ្ឋានជាច្រើន ដែលធ្វើឱ្យពួកគេចង់បានការយកចិត្តទុកដាក់ និងការទទួលស្គាល់ពីមិត្តភក្ដិ និងមនុស្សជុំវិញខ្លួន។

វិធីកាត់បន្ថយភាពធុញទ្រាន់ក្នុងការងារ ៖ ការរៀនជំនាញថ្មី និងការរកចំណូលចិត្តថ្មីៗ

មិនថាម្ចាស់អាជីវកម្ម ឬអ្នកធ្វើការក្នុងវិស័យណាមួយនោះទេ ការអនុវត្តន៍កិច្ចការដដែលៗក្នុងរយៈពេលយូរ អាចបង្កបាននូវភាពធុញទ្រាន់។ ប៉ុន្តែការងារ ជាផ្នែកមួយយ៉ាងសំខាន់ដើម្បីសម្រួលការរស់នៅ ដូចនេះជំនួសឱ្យការបោះបង់ទាំងស្រុងនៅពេល…

ក្រសួងអប់រំ ផ្ដល់ការឧបត្ថម្ភថវិកាគាំទ្រការស្រាវជ្រាវប្រតិបត្តិខ្នាតតូច ដល់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន និងគ្រឹស្ថានសិក្សាសាធារណៈ

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការផ្ដល់ការឧបត្ថម្ភថវិកាសម្រាប់គាំទ្រការស្រាវជ្រាវប្រតិបត្តិខ្នាតតូច ដល់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន និងគ្រឹស្ថានសិក្សាសាធារណៈ។

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន…