អ្នកនាំពាក្យ ៖ ក្រសួងអប់រំ នឹងរៀបចំការប្រឡងបាក់ឌុបសម្រាប់បេក្ខជនដែលស្ថិតនៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃនៅទីតាំងសុវត្ថិភាព

តាមការ​ប្រកាស​របស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីល្ងាចថ្ងៃអាទិត្យ ក្រសួង​បានធ្វើការ​ពន្យារពេល​ នៃការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដែល​គ្រោង​ធ្វើ​នៅថ្ងៃ១៨ និងថ្ងៃទី១៩ ខែសីហា ទៅថ្ងៃទី២៨ និង​ទី២៩ ខែសីហាវិញ…

ក្រសួងអប់រំ កំពុងផ្ដោតសំខាន់លើមុខវិជ្ជាអប់រំសុខភាព និងគាំទ្រលើការអភិវឌ្ឍខ្លឹមសារមេរៀនអាហារូបត្ថម្ភសម្រាប់សៀវភៅសិក្សាគោល

ក្រសួងអប់រំ យុវជន និងកីឡា កំពុងផ្ដោតសំខាន់លើមុខវិជ្ជាអប់រំសុខភាព និងលើកកម្ពស់អាហារូបត្ថម្ភដែល​ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹង និងការយល់ដឹងអំពីសារៈសំខាន់នៃអាហារូបត្ថម្ភល្អ រួមចំណែកកែលម្អសុខភាព និងសុខុមាលភាព…

យុវជន និងពលរដ្ឋកម្ពុជា ជាច្រើនស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាមដើម្បីបុព្វហេតុមនុស្សធម៌ និង​ជា​កម្លាំង​គាំទ្រ ដល់យុទ្ធជន​កម្ពុជា​នៅ​សមរភូមិមុខ

ចាប់តាំងពីព្រឹកព្រលឹមថ្ងៃសុក្រនេះ (២៥ កក្កដា) យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ​គ្រប់ស្រទាប់វណ្ណៈ បានធ្វើដំណើរ​មក​កាន់មជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ក្នុងចំនួនរាប់ពាន់នាក់ ដើម្បីចូលរួមបរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ត…

រដ្ឋមន្រ្តីអប់រំលើកទឹកចិត្តសិស្សត្រៀមប្រឡងបាក់ឌុបកុំភ័យ និងបារម្ភខ្លាំង តែត្រូវរម្លឹកមេរៀនឱ្យបានទៀងទាត់

ក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន កងតាណឹង ខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានលើកទឹកចិត្តដល់សិស្សានុសិស្សដែល​កំពុង​ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប

រដ្ឋមន្រ្តីអប់រំ ៖ សិស្សានុសិស្សត្រូវជ្រើសរើសជំនាញឱ្យស្របតាមសមត្ថភាព ឧបនិស្ស័យ និងចំណង់ចំណូលចិត្តរបស់ខ្លួន

ដើម្បីជាជំនួយ​ទៅ​ដល់​សិស្សានុសិស្ស​ក្នុង​ការ​ជ្រើសរើស​ជំនាញ បន្ទាប់ពី​បញ្ចប់​ថ្នាក់វិទ្យាល័យ ក្នុង​ពិធីសំណេះ​សំណាល​ជាមួយសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុនសែន ខ្ចៅ ខេត្តកំពង់ចាម

អ្នកជំនាញបច្ចេកវិទ្យា ៖ អ្នកប្រើប្រាស់ ត្រូវសហការ ជាជាងប្រកួតប្រជែងជាមួយ AI

បញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាបច្ចេកវិទ្យា ដែលមនុស្សចាំបាច់ត្រូវតែប្រើ និងមិនអាចបដិសេធនោះទេ ហើយអ្នកប្រើប្រាស់ត្រូវសហការជាមួយនឹងបច្ចេកវិទ្យានេះ ដើម្បីជាប្រយោជន៍ ជាជាងប្រកួតប្រជែងជាមួយវា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក វិនិយោគប្រាក់ ២៣លានដុល្លារ ដើម្បីបណ្ដុះបណ្ដាលគ្រូពីរបៀបប្រើ AI

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ៣របស់សហរដ្ឋអាមេរិក កំពុងសហការគ្នា ជាមួយសហជីពគ្រូបង្រៀនចំនួន ២ ដើម្បីបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២ ចំនួន ៤០ម៉ឺននាក់ អំពីជំនាញប្រើបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេល ៥ឆ្នាំ។

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោក “កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ”

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា “កុមារជាទំពាំងស្នងឫស្សី” និង “កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ”។

ក្រសួងអប់រំ នឹងផ្ដល់រង្វាន់រថយន្តអគ្គិសនី Leapmotor T03 មួយគ្រឿងដល់សិស្សជាប់បាក់ឌុបដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេ

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD បានប្រកាសផ្តល់រង្វាន់​រថយន្តអគ្គិសនី Leapmotor TO3 ចំនួនមួយគ្រឿង ជូនដល់សិស្សានុសិស្សដែលទទួលបានកម្រិតពិន្ទុប្រឡងសញ្ញាបត្រ…

ពិព័រណ៌​ឱកាស ២០២៥ ផ្តល់បទពិសោធន៍ថ្មី សម្រាប់វិស័យអប់រំ ការងារ និង​អាជីវកម្ម

ចុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២៥ នៅ​អគារ Connexion កោះពេជ្រ កម្មវិធីពិព័រណ៍ឱកាស ឆ្នាំ២០២៥ ដែលជាពិព័រណ៍ដ៏ធំដំបូងគេនៅកម្ពុជា នឹងនាំយកនូវវាគ្មិន អ្នកជំនាញ គ្រូវបង្វឹក អ្នកបង្កើតមាតិកា ជាង ១០០នាក់មកពីបណ្តាញផ្សេងៗគ្នា