Description
កម្មវិធី ពន្លកបៃតង រដូវកាលទី៣ | ភាគទី០៥ - កញ្ញា ខេង ស្រីនីត សិស្សTVETជំនាញសេវាកម្មកុំព្យូទ័រ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ទី១២ កញ្ញា ខេង ស្រីនីត បានផ្អាកការសិក្សាព្រោះតែមិនមានលទ្ធភាពរៀនបន្ត បើទោះជាមានចិត្តស្រលាញ់ ចង់រៀនជំនាញកុំព្យូទ័រតាំងតែពីថ្នាក់វិទ្យាល័យក៏ដោយ។ បន្ទាប់ពីទទួលបានឱកាសអាហារូបករណ៍TVETសិក្សាជំនាញសេវាកម្មកុំព្យូទ័រ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង យុវតីម្នាក់នេះក៏បានស្វះស្វែងតស៊ូឱ្យខ្លួនមានជំនាញច្បាស់លាស់ ដើម្បីសម្រេចក្ដីស្រមៃ និងអាចជួយសម្រាលបន្ទុកគ្រួសារ។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
