Description
កម្មវិធីពន្លកបៃតង រដូវកាលទី៣ | ភាគទី១៣ - កញ្ញា សាន់ សុគន្ធហាណា អតីតសិស្សជំនាញDigital Media Design បន្ទាប់ពីមានឱកាសសិក្សាជំនាញ Digital Media Design នៅថ្នាក់វិទ្យាល័យ ធ្វើឱ្យកញ្ញា សាន់ សុគន្ធហាណា កាន់តែដឹងច្បាស់ថាខ្លួនមានចំណង់ចំណូលចិត្តខាងសិល្បៈ និងចង់ផ្សារភ្ជាប់សិល្បៈជាមួយបច្ចេកវិទ្យា ដើម្បីអាចជាចំណែកដោះស្រាយបញ្ហានានានៅក្នុងសហគមន៍បាន។ ជាលទ្ធផលនៃការប្ដេជ្ញាចិត្តនិងការខិតខំប្រឹងប្រែង ហាណា ក៏បានជាប់អាហារូបករណ៍ SHE-CAN សិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
