អ្នកនាង យ៉ន ស្រីនាង អតីតសិស្សTVETជំនាញធុរកិច្ចភេសជ្ជៈ

6:20នាទី |  Added: 02.10.2025 |  2 views

Description

កម្មវិធីពន្លកបៃតង រដូវកាលទី៣ | ភាគទី១៥ - លោក សេង​ គីមហុង ស្ថាបនិកសាលារៀន Be Like Khmer លោក សេង​ គីមហុង មានបំណងចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស តែលោកបែរជាមកចាប់អារម្មណ៍ និងស្រលាញ់ការបង្រៀនភាសាខ្មែរទៅជនបរទេសវិញ។ តាំងពីកំឡុងពេលរៀនថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេស គីមហុង បានចាប់ផ្ដើមបង្រៀនភាសាខ្មែរទៅជនបរទេស ហើយបង្រៀនយូរទៅក៏មានចិត្តស្រលាញ់ភាសា ប្រពៃណី និងវប្បធម៌របស់ខ្មែរកាន់តែខ្លាំង និងចង់ចែករំលែកឱ្យជាតិសាសន៍ដ៏ទៃបានដឹងបានស្គាល់​ រហូតបង្កើតសាលាបង្រៀនភាសាខ្មែរដោយខ្លួនឯង។

ពន្លកបៃតង

អំពី ពន្លកបៃតង

2023 | រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង 12:30 ថ្ងៃត្រង់ | ផលិតករ៖ កញ្ញា សៅ សុធារ៉ា និង​កញ្ញា ថី​ ថានិត​

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។