លោក ហែម ហៀន អតីតសិស្សTVETជំនាញផលិតនំប៉័ង

5:51នាទី |  Added: 17.07.2025 |  2 views

Description

កម្មវិធី ពន្លកបៃតង រដូវកាលទី៣ | ភាគទី០៩ - លោក ហែម ហៀន អតីតសិស្សTVETជំនាញផលិតនំប៉័ង នំក្រ័រសង់ទើបតែចេញពីឡក្តៅៗ និងកាហ្វេមួយកែវដែលជាភាពពេញនិយម របស់ប្រជាជនសម័យទំនើប ទើបធ្វើឱ្យពីកូនកសិករមួយរូបស្រមៃ និងធ្វើឱ្យសម្រេចក្នុងអាជីពជាអ្នកមុខរបរបោះដុំនំក្រ័រសង់។  លោក ហែម ហៀន ព្រោះតែចង់មានជំនាញមួយច្បាស់លាស់ ក៏បានសម្រេចចិត្តមកសិក្សាជំនាញផលិតនំប៉័ង នៅវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍(NIEI)។ យុវជនរូបនេះបានតស៊ូរៀនបណ្ដើរធ្វើការបណ្ដើរដើម្បីសន្សំធនធានឱ្យបានគ្រប់គ្រាន់ និងបានប្រើប្រាស់ជំនាញវិជ្ជាជីវៈរបស់ខ្លួន បង្កើតមុខរបរដោយខ្លួនឯង។ ជាលទ្ធផលនៃការខិតខំប្រឹងប្រែង បច្ចុប្បន្នលោក ហែម ហៀន ជាម្ចាស់អាជីវកម្មផលិតនំក្រ័រសង់បោះដុំ។  

ពន្លកបៃតង

អំពី ពន្លកបៃតង

ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។