បាក់ឌុបឆ្នាំនេះ ក្រសួងអប់រំរៀបចំមណ្ឌលប្រឡងសរុប ២៤៤មណ្ឌល
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់មណ្ឌលប្រឡងសរុបចំនួន ២៤៤មណ្ឌល ដែលស្មើនឹង ៦២០៧បន្ទប់។


















