https://vimeo.com/1117313377
ពន្លកបៃតង - S3:E24 - លោក កោ ទ្រង់ អតីតនិស្សិតជំនាញវិទ្យាសាស្រ្តអាហារ
កម្មវិធីពន្លកបៃតង រដូវកាលទី៣ | ភាគទី២៤ – លោក កោ ទ្រង់ អតីតនិស្សិតជំនាញវិទ្យាសាស្រ្តអាហារមានចំណូលចិត្តខាងមុខវិជ្ជាជីវៈ និងគីមី យុវជន កោ ទ្រង់ ក៏បានសម្រេចចិត្តសិក្សាបន្តថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តអាហារនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ។ ពេលលឺពីជំនាញនេះ មនុស្សភាគច្រើនគិតថាជាការសិក្សាពីម្ហូបអាហារ ឬធ្វើជាចុងភៅ តែការពិតជំនាញនេះសិក្សាអំពីលក្ខណៈរូបគីមីក្នុងអាហារ ការរក្សាទុកអាហារ ការកែច្នៃ និងសិក្សាទៅលើមីក្រូសារពាង្គកាយផ្សេងៗ។ បន្ទាប់ពីរៀនចប់ យុវជន កោ ទ្រង់ ក៏បានកំពុងបំពេញការងារជាបុគ្គលិកក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គើ (Kampong Speu Sugar)។











































































