Description
កម្មវិធីពន្លកបៃតង រដូវកាលទី៣ | ភាគទី១២ - កញ្ញា ឈឹង ស្រីល័ក្ខ អតីតនិស្សិតTVETជំនាញវិស្វកម្មមេកានិករថយន្ត ព្រោះតែជឿជាក់លើពាក្យថា ជាយុវជនត្រូវតែមានជំនាញវិជ្ជាជីវៈច្បាស់លាស់ កញ្ញា ឈឹង ស្រីល័ក្ខ សម្រេចចិត្តសិក្សាជំនាញវិស្វកម្មមេកានិករថយន្ត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ ជាយុវតីម្នាក់សិក្សាជំនាញបច្ចេកទេស ដែលមនុស្សមួយចំនួនគិតថាពិបាក ត្រូវប្រើកំលាំង តែសម្រាប់បទពិសោធស្រីល័ក្ខដែលបានឆ្លងកាត់ផ្ទាល់ បានបង្ហាញឱ្យដឹង ថាមនុស្សស្រីក៏អាចសិក្សាជំនាញនេះបានដោយជោគជ័យដែរ។ បច្ចុប្បន្នស្រីល័ក្ខមានតួនាទីជា ទីប្រឹក្សាផ្នែកសេវាកម្ម នៅក្រុមហ៊ុនToyota Cambodia។

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
