អបអរទិវាជាតិអំណាន! ក្រសួងអប់រំ ប្រកាសជ័យលាភី “ពានរង្វាន់សម្តេចតេជោ សែន​” ផ្នែកអាន ស្មូត និងតែងនិពន្ធ

ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញម្ចាស់ជ័យលាភីតែងនិពន្ធ និងស្មូតកំណាព្យចំនួន ៦រូប ក្នុងកម្មវិធីប្រឡងជ្រើសរើសជ័យលាភីថ្នាក់ជាតិផ្នែកអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្តេច តេជោ សែន»

គំរូយុវតីជនជាតិដើមភាគតិច ៖ “ស្ត្រីត្រូវមានចំណូល និងជំនាញច្បាស់លាស់ មុនសម្រេចចិត្តរៀបការ”

ជាក្មេងស្រី​ដែលត្រូវបានរៀបចំឱ្យរៀបការតាំងពីអាយុ១៧ឆ្នាំ កាណាដា បានជួបនឹងបញ្ហាជីវភាព​ក្រោយ​រៀបការរួច ព្រោះតែគ្មានជំនាញ ពិបាក​រក​ការងារធ្វើ និងមិនអាច​រកប្រាក់ចំណូលបាន…

និស្សិតកម្ពុជា ចាប់យកឱកាសចុះកម្មសិក្សានៅហូឡង់ ដើម្បីពង្រឹងសមត្ថភាព និងភាពឯករាជ្យ

ប្រទេសហូឡង់បានក្លាយទៅជា​គោលដៅរបស់និស្សិតផ្នែកបច្ចេកវិទ្យាដើម្បីចុះកម្មវិធី ​ពង្រឹងសមត្ថភាពបន្ថែម ក៏​ដូចជាស្វែងរកបទពិសោធបច្ចេកវិទ្យាថ្មីៗ ដើម្បីនាំយកមកអភិវឌ្ឍប្រទេសកម្ពុជាវិញ។

លោក ឡន សីលបុត្រ អ្នកជំនាញជំនាន់ថ្មី នៅពីក្រោយកិច្ច​ពិធីមង្គលបែបខ្មែរពីដូនតា ក្នុងសង្គមខ្មែរសម័យទំនើប

មហាជនជាច្រើនពិតជា​បាន​ឃើញ និងចាប់អារម្មណ៍យ៉ាងខ្លាំងលើរូបភាព ក៏​ដូចជា​វីដេអូ នៃពិធីមង្គលការដ៏ស្រស់ស្អាតរបស់កូនប្រុស លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលរំលេចនូវរសនិយមខ្មែរយ៉ាងស្រគត់ស្រគុំ…

ស្ថាបនិក “បំណង” ក្លាយខ្លួនជាម្ចាស់ក្រុមហ៊ុនធុរកិច្ចថ្មីឌីជីថល នៅសិង្ហបុរី

កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាសហស្ថាបនិក Bamnang (បំណង) បានក្លាយជា​ម្ចាស់ក្រុមហ៊ុនធុរកិច្ច​ឌីជីថលពី​កម្ពុជា​តែមួយគត់ដែលត្រូវបានជ្រើសរើស​ឲ្យ​ចូលរួមក្នុងកម្មវិធី Business Innovations Generator (BIG)

ឯកឧត្តម ហង្ស សុតសំភារ ៖ ស្ថាបត្យករវ័យក្មេង​បច្ចុប្បន្ន មានសមត្ថភាពខ្ពស់ អាចបន្តវេនសម្រាប់ការសាងប្រទេស​ជាតិ ពិសេស​វិស័យស្ថាបត្យកម្ម

ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ស្ថាបត្យករ​វ័យ​ក្មេង​កម្ពុជា​បច្ចុប្បន្ន​នេះ មានសមត្ថភាពខ្ពស់ ហើយ​សុទ្ធ​តែអាច​បន្ត​វេន សម្រាប់​ការកសាងប្រទេស​ជាតិ…

ក្រុមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីយុវជនអ៊ីជិន ២០២៥

ក្រុមនិស្សិត​មក​ពីវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា បានឈ្នះជ័យលាភីលេខ១ នៅក្នុងកម្មវិធីប្រកួតគម្រោង​ ដោយ​ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយ​បញ្ហាសហគមន៍ “យុវជនអ៊ីជិន”

កម្មវិធីទូរស័ព្ទដៃ “KOMNOT” បង្កើតឡើងដោយ​យុវជនខ្មែរ ជួយ​ផ្ទៀងផ្ទាត់ការពារការឆបោកតាមប្រព័ន្ធអនឡាញ

យុវជនខ្មែរមួយក្រុមដែល​មានសមាជិក៥នាក់ បានបង្ហាញស្នាដៃគម្រោង​កម្មវិធីទូរស័ព្ទ​មួយ ដែលអាច​ជួយ​ធ្វើការ​ផ្ទៀងផ្ទាត់ ទប់ស្កាត់ក្នុងការឆបោក​តាមប្រព័ន្ធអនឡាញ (Scamming)

បេក្ខជនឆ្នើម៣ក្រុម ជាប់ជ័យលាភីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី៣

បេក្ខជន៣ក្រុម ដែល​ត្រូវ​ចាត់ទុកថា គឺជា​យុវជន​ឆ្នើម បានជាប់ជ័យលាភីក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី៣ ក្រោមប្រធានបទ ជំរុញការច្នៃប្រឌិតប្រកបដោយនិរន្តរភាព “បំប្លែងគំនិតទៅជាការអនុវត្ត”។ ការប្រកួតនេះ រៀបចំឡើងដោយ​សាកលវិទ្យាល័យខេមតិច សហការជាមួយ​សហគ្រិនខ្មែរ (KE)។

គម្រោង “មាតា-MEADA” ជួយស្រ្តីមានផ្ទៃពោះ ដោយប្រើ Chatbot ជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីយុវជន២១ ឆ្នាំ២០២៥

គម្រោងអាជីវកម្មបែបឌីជីថល “មាតា-MEADA” ដែល​ត្រូវ​បង្កើត​ឡើង​ដោយក្រុមយុវជន​មានសមាជិក​៦រូប ក្នុងបំណងជួយដោះស្រាយបញ្ហាសុខភាព​ដល់ស្រ្តីមានផ្ទៃពោះ បានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួត​កម្មវិធីយុវជន២១ ឆ្នាំ២០២៥។