ក្រសួងអប់រំ កំពុងពិនិត្យលទ្ធភាពបង្កើតកម្មវិធីសិក្សា និងប្រព័ន្ធបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពយុវជនក្នុងវិស័យឧស្សាហកម្មយានយន្ត
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃពុធ (១៩ វិច្ឆិកា) បានជួបជាមួយនឹងប្រតិភូជាន់ខ្ពស់នៃក្រុមហ៊ុន RMA ក៏ដូចជាមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (ACE-C)


















