កំឡុងពេលរង់ចាំលទ្ធផលប្រឡងបាក់ឌុប តើសិស្សានុសិស្ស​គួរធ្វើអ្វីខ្លះ?

តើកំឡុងពេល​ នៃការ​រង់ចាំ​លទ្ធផលនេះ សិស្សានុសិស្ស​ជាបេក្ខជន គួរធ្វើអ្វីខ្លះ ដើម្បី​កុំ​ឱ្យ​ការរង់ចាំនេះរំកិលទៅមុខ​ដោយ​គ្មានប្រយោជន៍?

ក្រសួងអប់រំ ត្រៀមថវិកាប្រមាណ ៥០ម៉ឺនដុល្លារសម្រាប់ការសាងសង់ និងជួសជុលអគារសិក្សាដែលខូចខាតដោយសារ​ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ

ក្រសួងអប់រំ យុវជន​ និងកីឡា គ្រោង​នឹងធ្វើការជួសជុលឡើងវិញ​នូវ​សាលាជាង ៦០០កន្លែង​ដែល​រង​ផលប៉ះពាល់​ដោយ​សារ​សង្រ្គាម​ព្រំដែន​កម្ពុជា-ថៃ ក្នុងភូមិ​សាស្រ្ត​ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ឱ្យបានរួចរាល់មុនការបើកបវេសកាលឆ្នាំសិក្សាថ្មីនាដើមខែវិច្ឆិកាខាងមុខ។

ធនាគារពិភពលោកផ្តល់ជំនួយថ្មីប្រមាណ១រយលានដុល្លារ សម្រាប់កែលម្អការអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា

ក្រុមប្រឹក្សាធនាគារពិភពលោក កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានអនុម័តថវិកាហិរញ្ញប្បទានចំនួន១០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍​អន្តរជាតិ (IDA) ​និងជំនួយ​ឥតសំណងចំនួន ៥លានដុល្លារអាមេរិក ពីមូលនិធិបរធនពហុម្ចាស់ជំនួយ…

ក្រសួងអប់រំគ្រោងធ្វើការផ្សព្វផ្សាយប្រធានវិញ្ញាសា និងអត្រាកំណែជាសាធារណៈ ដើម្បីបង្ហាញតម្លាភាពនៃការប្រឡងបាក់ឌុប

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងធ្វើការផ្សព្វផ្សាយវិញ្ញាសា និងអត្រាកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា ២០២៥ ជាសាធារណៈ ក្រោយពេលប្រកាសលទ្ធផលជាផ្លូវការ។

វិទ្យាល័យចំនួន១០ ក្នុង​រាជធានីភ្នំពេញ ត្រូវ​បាន​កំណត់ធ្វើជាមណ្ឌលកំណែ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

វិទ្យាល័យ​ចំនួន១០​ដែលមានទីតាំង​ស្ថិត​នៅក្នុង​រាជធានីភ្នំពេញ រួមមាន វិទ្យាល័យបាក់ទូក, វិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ, វិទ្យាល័យជាស៊ីមសន្ធរម៉ុក, អនុវិទ្យាល័យចតុមុខ, វិទ្យាល័យជាស៊ីម បឹងកេងកង, វិទ្យាល័យបឹងត្របែក…

ក្រសួងអប់រំ ៖ ប្រឡងបាក់ឌុបឆ្នាំនេះ ដំណើរការដោយរលូន ខណៈបេក្ខជនគោរពបទប្បញ្ញត្តិ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​នៅ​រសៀល​ថ្ងៃទី២៩ សីហា នេះថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ២៨ សីហា ២០២៥ ដែល​បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥…

ក្រសួងអប់រំ ៖ ដំណើរការសំណេរនាព្រឹកថ្ងៃទីពីរ ប្រព្រឹត្តទៅ​ដោយរលូនល្អ ខណៈបេក្ខជន​ ៨៣នាក់មានបញ្ហា​សុខភាព

ដំណើរការសំណេរនាថ្ងៃទីពីរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឱ្យ​កត់សម្គាល់ឡើយ ខណៈបេក្ខជនអវត្តមាន…

អតីតសិស្សពូកែ លោក សាន គីមស័ង ចែករំលែកបទពិសោធន៍កុំឱ្យភ័យមុនប្រឡងបាក់ឌុប

ថ្ងៃស្អែកនេះ គឺជាថ្ងៃនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប, បេក្ខជនមួយចំនួនប្រហែលជា​កំពុង​មានអារម្មណ៍ភ័យខ្លះៗ ប៉ុន្តែក៏សប្បាយចិត្ត ព្រោះបានបញ្ចេញសមត្ថភាពក្នុងការប្រឡងរយៈពេល២ថ្ងៃ ខណៈខំប្រឹងរៀនអស់ជាង១២ឆ្នាំ

រដ្ឋមន្រ្តីអប់រំ ៖ ទាល់តែមានការប្រឡងដែលតឹងរឹង មានតម្លាភាព និងយុត្តិធម៌ ទើបអាចជំរុញឱ្យសិស្សខិតខំប្រឹងប្រែងរៀនពិតប្រាកដ

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការណែនាំបច្ចេកទេសដល់គណៈមេប្រយោគប្រធានមណ្ឌល និងគណៈកម្មការនានា ប្រចាំរាជធានីភ្នំពេញសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា ២០២៥

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។