ស្រឡាញ់ការសិក្សាមិនបោះបង់! កសិករវៀតណាមវ័យ ៦៥ឆ្នាំ ទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ

កសិករវៀតណាមវ័យ ៦៥ឆ្នាំម្នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យនៅកម្រិតបរិញ្ញាបត្រពីសាកលវិទ្យាល័យមួយក្នុងប្រទេសវៀតណាម ទោះបីជាគាត់ត្រូវបានមនុស្សជុំវិញខ្លួនបញ្ចុះបញ្ចូលឱ្យបោះបង់ការសិក្សាជាច្រើនដង ដោយសារវ័យចាស់ និងបញ្ហាហិរញ្ញវត្ថុក៏ដោយ។ សមិទ្ធផលរបស់លោក ត្រូវបានអ្នកជំនាញអប់រំចាត់ទុកថា ជាឧទាហរណ៍ដ៏មានឥទ្ធិពលនៃ «ការរៀនសូត្រពេញមួយជីវិត»។

យោងតាមសារព័ត៌មាន VN Express បានឱ្យដឹងថា លោក Duong Van Bay បានធ្វើដំណើរជាង ២០០គីឡូម៉ែត្រពីខេត្តអានយ៉ាង ទៅកាន់សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ ក្នុងទីក្រុងហូជីមិញ ដើម្បីចូលរួមពិធីប្រគល់សញ្ញាបត្រកាលពីថ្ងៃទី១៧ ខែមេសា។

ក្នុងឯកសណ្ឋាន​បញ្ចប់ការសិក្សា លោកបានទទួលសញ្ញាបត្រផ្នែកសិក្សាវៀតណាម ជាមួយនឹងនិទ្ទេស «ល្អ»។

លោក Bay បាននិយាយទាំងក្តីរំភើបថា «ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំគេងមិនលក់ទេ ខ្ញុំដើរទៅដើរមកជុំវិញផ្ទះ បន្ទាប់ពីទទួលដំណឹងថា ខ្ញុំបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ នៅអាយុ៦៥ឆ្នាំ»។

លោកបានរំលឹកថា កាលពីយុវវ័យ ដោយសារគ្រួសារមានជីវភាពលំបាក លោកបានសម្រេចចិត្តឈប់រៀនក្រោយបញ្ចប់វិទ្យាល័យ ហើយរៀបការជាមួយសង្សាររបស់លោក។

ក្នុងពេលនោះ លោកធ្វើជាកសិករ ខណៈភរិយារបស់លោកប្រកបរបរលក់ដូរតាមរដូវ និងតាមហាង។ ទោះជាយ៉ាងណា លោកនៅតែមានក្តីស្រមៃចង់បន្តការសិក្សា។

លោកបាននិយាយថា «ខ្ញុំចង់បន្តរៀន ព្រោះខ្ញុំមានអារម្មណ៍ថា ខ្លួនឯងទាបជាងមិត្តភក្តិ ដែលភាគច្រើនជាវេជ្ជបណ្ឌិត និងគ្រូបង្រៀន។ ពេលពួកគេនិយាយអំពីជីវិតនៅសាកលវិទ្យាល័យ ខ្ញុំមានអារម្មណ៍ខ្មាសគេ ព្រោះខ្ញុំមិនបានរៀនដល់ថ្នាក់នោះ»។

នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ លោកបានដឹងថា សាកលវិទ្យាល័យហិរញ្ញវត្ថុ និងគណនេយ្យ នៅទីក្រុងហូជីមិញ កំពុងទទួលនិស្សិតដែលត្រូវបានផ្ញើដោយអាជ្ញាធរមូលដ្ឋាន។ លោកបានលើកទឹកចិត្តភរិយារបស់លោកឱ្យដាក់ពាក្យចូលរៀន ហើយនាងក៏បានជាប់។ បន្ទាប់ពីភរិយារបស់លោកបញ្ចប់ការសិក្សា និងទទួលបានការងាររដ្ឋនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ស្ថានភាពហិរញ្ញវត្ថុគ្រួសារក៏ចាប់ផ្តើមប្រសើរឡើង។

រហូតដល់ឆ្នាំ២០១៩ ដោយមានការជួយលើកទឹកចិត្តពីមិត្តភក្តិ លោកបានត្រឡប់ទៅរៀនថ្នាក់វិទ្យាល័យជាលើកទី៣។ លើកនេះ ការសិក្សារបស់លោកដំណើរការយ៉ាងរលូន។

បន្ទាប់មក លោកបានសម្រេចចិត្តចូលរៀននៅសាកលវិទ្យាល័យ ដោយមានការគាំទ្រពេញទំហឹងពីភរិយា និងកូនៗ។

ទោះបីមានអាយុច្រើនជាងមិត្តរួមថ្នាក់ភាគច្រើនក៏ដោយ លោក Bay នៅតែចូលរួមសកម្មភាពក្រុម និងការពិភាក្សាក្នុងថ្នាក់យ៉ាងសកម្ម។

ដោយសារមិនសូវចេះប្រើឧបករណ៍ឌីជីថល លោកតែងសរសេរកិច្ចការដោយដៃ ថតរូប ហើយផ្ញើឱ្យមិត្តរួមថ្នាក់ជួយរៀបចំ និងចងក្រង។

បន្ទាប់ពីខិតខំរៀនយ៉ាងយកចិត្តទុកដាក់ លោកបានប្រឡងជាប់កម្រិតភាសាអង់គ្លេស B1 កាលពីខែធ្នូឆ្នាំមុន។

លោកបាននិយាយថា «ការប្រឡងជាប់ B1 អាចជារឿងធម្មតាសម្រាប់យុវជនសម័យនេះ ប៉ុន្តែសម្រាប់ខ្ញុំ វាជាអព្ភូតហេតុមួយ»។

លោកស្រី Nguyen Thi Quoc Minh សាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ បាននិយាយថា ទោះបីមានវ័យចាស់ និងរស់នៅឆ្ងាយពីសាលាក៏ដោយ លោក Bay តែងចូលរៀនទៀងទាត់ និងចូលរួមពិភាក្សាក្នុងថ្នាក់យ៉ាងសកម្ម។

លោកស្រីបានសរសើរការតស៊ូរបស់លោក ក្នុងការជម្នះឧបសគ្គលើមុខវិជ្ជាភាសាអង់គ្លេស និងព័ត៌មានវិទ្យា។ លោកស្រីបន្ថែមថា «ខ្ញុំពិតជាគោរព និងកោតសរសើរគាត់។ គាត់គឺជាឧទាហរណ៍ដ៏មានឥទ្ធិពលនៃការរៀនសូត្រពេញមួយជីវិត»៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី