Description
ជីវិតកំសត់ និងរឿងរ៉ាវតស៊ូ ជាផ្នែកមួយនៃជីវិតរបស់មនុស្សជាច្រើន ជាពិសេស ក្មេងៗនៅជនបទ។ ប៉ុន្តែរឿងរ៉ាវទាំងនេះ មិនគួរជាមូលហេតុធ្វើឱ្យក្មេង និងយុវជនបាក់ទឹកចិត្ដនោះទេ វាគួរជាឬសគល់ នៃកម្លាំងចិត្តប្រឹងប្រែងរៀនសូត្រ ដើម្បីផ្លាស់ប្ដូរជីវិតខ្លួនឯង។ ពន្លកបៃតងផតខាសត៍ ភាគទី ០៩ កញ្ញា ស្រ៊ឹម ចាន់ពន្លឺ
អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
