Description
តំណក់ទឹកតូចៗ រាប់លានតំណក់អាចទម្លុះថ្មយ៉ាងណា កិច្ចការតូចៗដែលធ្វើដោយផ្ចិតផ្ចង់ ក៏អាចបង្កើតរឿងធំបានយ៉ាងនោះដែរ។ ការហ៊ានប្រឡូកក្នុងសង្គម ហ្មត់ចត់ក្នុងកិច្ចការ ដែលខ្លួនធ្វើ និងបន្តរៀនសូត្រពីមនុស្សគ្រប់មជ្ឈដ្ឋាន គឺជាបទពិសោធដ៏សំខាន់ ដែលជំរុញឱ្យមនុស្សម្នាក់ ក្លាហាន រឹងមាំ និងមានភាពជាអ្នកដឹកនាំ។ ពន្លកបៃតងផតខាសត៍ ភាគទី១៣ យុវតី ឆោម សុខឆដា l សមាជិកកាយរិទ្ធនារីកម្ពុជា
អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
