ស្រឡាញ់ការសិក្សាមិនបោះបង់! កសិករវៀតណាមវ័យ ៦៥ឆ្នាំ ទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ

កសិករវៀតណាមវ័យ ៦៥ឆ្នាំម្នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យនៅកម្រិតបរិញ្ញាបត្រពីសាកលវិទ្យាល័យមួយក្នុងប្រទេសវៀតណាម ទោះបីជាគាត់ត្រូវបានមនុស្សជុំវិញខ្លួនបញ្ចុះបញ្ចូលឱ្យបោះបង់ការសិក្សា…

សិស្សត្រៀមប្រឡងថ្នាក់ទី១២ ៖ កម្មវិធី Live Teaching ជួយបង្កើនឱកាសប្រឡងជាប់

សិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២លើកឡើងថា កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦ នឹងជួយពួកគេបង្កើនចំណេះដឹង និងទំនុកចិត្តក្នុងការប្រឡងជាប់…

គ្រឿងស្រវឹងអាច​បណ្តាល​ឱ្យ​កើតជំងឺជាង២រយប្រភេទ, អ្នកជំនាញជំរុញ​ឱ្យ​ពន្លឿន​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​គ្រឿងស្រវឹង និងភេសជ្ជៈផ្អែម​នៅកម្ពុជា

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា បានជំរុញឱ្យរាជរដ្ឋាភិបាលពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនៅកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់លើសុខភាព…

សាលាហេបភីច័ន្ទតារាកម្ពុជា ជាប់ក្នុងបញ្ជីសាលាល្អបំផុតទាំង ៥០ លើពិភពលោក

សាលាហេបភីច័ន្ទតារា ដែលស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានទទួលស្គាល់ថា ជាសាលាមួយក្នុងចំណោមសាលាល្អបំផុតទាំង ៥០ នៅលើពិភពលោក ដោយពានរង្វាន់ Global Schools Prize របស់មូលនិធិ…

អ្នកជំនាញសង្គម ៖ វប្បធម៌ផឹកស៊ីអាចក្លាយជាឧបសគ្គដល់គោលដៅកម្ពុជាក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០

អ្នកជំនាញសង្គមបានព្រមានថា ការបន្តវប្បធម៌ផឹកស៊ីលើសលប់ក្នុងចំណោមពលរដ្ឋ និងយុវជនកម្ពុជា អាចក្លាយជាឧបសគ្គដល់គោលដៅរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ក្រុមអ្នកជំនាញថា ការហាមឃាត់ «គាស់ឈ្នះ!គាស់ឈ្នះ!» ជាជំហានកាត់បន្ថយវប្បធម៌ផឹកស៊ីលើសកម្រិត

ក្រុមអ្នកជំនាញផ្នែកសង្គមបានសាទរចំពោះវិធានការថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការហាមឃាត់ការផ្តល់រង្វាន់តាមរយៈ «គាស់ឈ្នះ!គាស់ឈ្នះ!» ដោយចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការកាត់បន្ថយវប្បធម៌ផឹកស៊ីលើសកម្រិត…

ក្បួនដង្ហែអបអរសិស្សពូកែ បង្ហាញតម្លៃការសិក្សា និងជាគំរូល្អដល់យុវជន

បន្ទាប់ពីយុវសិស្ស ថន រិនសុភៈ ជាប់ជ័យលាភីលេខ១ ផ្នែកគណិតវិទ្យា ទូទាំងប្រទេស (ថ្នាក់ទី១២) វិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានរៀបចំពិធីក្បួនដង្ហែអបអរសាទរយ៉ាងអធិកអធម…

អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ៖ ខ្ញុំមិនអាចកាន់ដំណែងធំបានទេ បើខ្ញុំមិនអានសៀវភៅ

អគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Dominic Williams បានលើកឡើងថា ការអានសៀវភៅជាគន្លឹះសំខាន់មួយដែលជួយឱ្យលោកអាចឈានដល់តំណែងខ្ពស់ក្នុងវិស័យការទូត ហើយបើគ្មានទម្លាប់អាន…

ធនាគារពិភពលោកជំរុញពង្រឹងជំនាញអាន និងគណិតវិទ្យាសម្រាប់កុមារតូចនៅកម្ពុជា

ធនាគារពិភពលោក (World Bank) បានជំរុញឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងការអភិវឌ្ឍជំនាញអាន និងគណិតវិទ្យាសម្រាប់កុមារតូចនៅកម្ពុជា ដោយចាត់ទុកថា ជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការសិក្សា និងការលើកកម្ពស់គុណភាពអប់រំកម្រិតបឋម។

ក្រសួងអប់រំ កំពុងស្តារអគារសិក្សាតាមព្រំដែនឡើងវិញ ក្រោយរងការខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ

ក្រសួងអប់រំ យុវជន និងកីឡា កំពុងដំណើរការស្តារ និងជួសជុលអគារសិក្សាចំនួន៤២ខ្នងឡើងវិញ នៅតាមខេត្តជាប់ព្រំដែនចំនួន ៥ ដែលទទួលរងការវាយប្រហារដោយសង្គ្រាមដែលបង្កឡើងដោយប្រទេសថៃ។