វិនិយោគលើការសិក្សាវិធីសាស្ត្រចិញ្ចឹមអប់រំ គឺសំខាន់បំផុតសម្រាប់អនាគតកុមារ គ្រួសារ និងសង្គម
ការស្វែងយល់ពីវិធីសាស្ត្រចិញ្ចឹមអប់រំបានត្រឹមត្រូវ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អាណាព្យាបាលសម័យថ្មី ព្រោះការចិញ្ចឹមអប់រំកុមារបានល្អ ជាផ្នែកមួយនៃការបណ្ដុះបណ្ដាលធនធានមនុស្សឆ្នើមសម្រាប់គ្រួសារ និងសង្គមជាតិនាពេលអនាគត។


