រដ្ឋមន្រ្តី​អប់រំ ៖ ការ​ផ្តល់​អាហារ​នៅ​សាលារៀន ជា​ឧបករណ៍​ដ៏មាន​ឥទ្ធិពល​ក្នុង​ការរៀបចំ​អនាគត​របស់​សិស្ស

រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន និង​កីឡា មានប្រសាសន៍ថា ការផ្តល់​អាហារ​នៅ​សាលារៀន មិនត្រឹម​តែ​ដើរតួនាទី​ជាការបន្ថែម​សមាសធាតុ​អាហារូបត្ថម្ភ​ប៉ុណ្ណោះទេ តែក៏ជា​ឧបករណ៍​ដ៏មានឥទ្ធិពល​ក្នុងការរៀបចំ​អនាគត​របស់សិស្ស។