Description
ការអប់រំ មិនមែនត្រឹមតែជាការប្រឡងយកចំណាត់ថ្នាក់ក្នុងថ្នាក់រៀននោះទេ តែវាជាការស្វែងរក «បំណង» ពិតប្រាកដនៃជីវិត។ ឆ្លងកាត់ការសិក្សាទាំងក្នុងស្រុក និងក្រៅប្រទេស ឆ្លងទ្វីប និងឆ្លងកាត់ឧបសគ្គរាប់មិនអស់។ តើអ្វីជាចំណុចរបត់ដែលធ្វើឱ្យកញ្ញា សេង រ័ត្នសេដ្ឋាមុនី សម្រេចចិត្តត្រឡប់មកបង្កើតធុរកិច្ចថ្មី «បំណង» ជំនួសឱ្យការបង្កើតអាជីវកម្មធម្មតា? ពន្លកបៃតងផតខាសត៍ ភាគទី១៦ កញ្ញា សេង រ័ត្នសេដ្ឋាមុនី

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
