អ្នកស្រី ព្រហ្ម យ៉ារ៉ូ ជំនាញសេវាកម្មសម្អាងកាយ

10:24នាទី |  Added: 30.08.2025 |  0 views

Description

កម្មវិធីអនាគត រដូវកាលទី៣ | ភាគទី៣ - អ្នកស្រី ព្រហ្ម យ៉ារ៉ូ ជំនាញសេវាកម្មសម្អាងកាយ “ ជំនាញសម្អាងកាយ មិនមែនត្រឹមតែតុបតែងខ្លួន ឱ្យស្រស់ស្អាតទេ ប៉ុន្តែវាជាសិល្បៈ និងជាជម្រើសដ៏ឆ្លាតវៃសម្រាប់អ្នកចង់ចាប់ផ្តើមអាជីពផ្ទាល់ខ្លួន ”

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។