Description
សំណាង កើតបានពីការខំ ខំប្រឹងរៀន ខំប្រឹងសូត្រ ខំប្រឹងអនុវត្ត និងខំប្រឹងរៀនបន្ថែម។ ដូចពាក្យមួយឃ្លា ដែលលើកឡើងថា «សំណាង ឈរខាងអ្នកខំ»។ ពន្លកបៃតងផតខាសត៍ ភាគទី៤ លោក ភ័ណ្ឌ វិច្ឆិកា | មន្ត្រីស្រាវជ្រាវ

អំពី ពន្លកបៃតង
ពន្លកបៃតងរដូវកាលទី២ បាននឺងកំពុងត្រៀមបើកទំព័រថ្មី បង្ហាញយុវជនឆ្នើមដែលស្ថិតនៅក្នុងជំនាញផ្នែកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជំនាញប្រើប្រាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីក្លាយទៅជាយុវជនពេញដោយសមត្ថភាពពិតប្រាកដ អាចឆ្លើយតបនឹងការងារនាពេលបច្ចុប្បន្នបាន តើយុវជនសម័យថ្មីត្រូវរៀបចំខ្លួនបែបណាខ្លះ? រៀបចំការគិតពិចារណា និងហ៊ានពុះពារឧបសគ្គបែបណា? ទស្សនាពន្លកបៃតង ដើម្បីទទួលបានគន្លឹះហែលឆ្លងឧបសគ្គក្នុងជីវិតជាយុវវ័យ។
