ត្រូវធ្វើដូចម្តេច បើកូននិយាយថា មិនចង់ទៅសាលារៀន ឬ ស្អប់សាលារៀន?
រាល់ព្រឹក រឿងដែលឪពុកម្តាយស្ទើរតែគ្រប់ផ្ទះជួបប្រទះ គឺការរអ៊ូរទាំរបស់កូនៗថា «ខ្ញុំមិនចង់ទៅសាលារៀន» មិនថា កូនតូច ឬកូនធំនោះទេ។ នៅពេលឮបែបនេះ ឪពុកម្តាយច្បាស់ជាពិបាកចិត្ត និងបារម្ភពីអនាគតរបស់ពួកគេ។










