ភ្នំពេញ – ក្រោយពីឆ្លងកាត់ការប្រកួតអស់ជាច្រើនជុំ ទីបំផុតបានរកឃើញបេក្ខជនចំនួន៣រូប ដែលឈ្នះជ័យលាភីក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ លើប្រធានបទ ក្រោមប្រធានបទ « វិធានការដំឡើងពន្ធថ្នាំជក់ » ។
បេក្ខជនជ័យលាភីទាំង៣រូបនោះ រួមមាន ជ័យលាភីលេខ១ បានទៅលើ កញ្ញា ស៊ិប ស្រីលៀប ជាសិស្សវិទ្យាល័យនេតយ៉ង, ជ័យលាភីលេខ២ បានទៅលើ លោក រ័ត្ន ច័ន្ទនេត្រ ជានិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងជ័យលាភីលេខ៣ បានទៅលើ កញ្ញា ប៉ែលិន លក្ខិណា ជានិស្សិតសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ។
ក្នុងនោះបេក្ខជនជ័យលាភីលេខ១ ទទួលបានថវិកា ២លានរៀល, ជ័លាភីលេខ ២ ទទួលបានថវិកា ១លានពីរសែនរៀល និងជ័យលាភីលេខ៣ ទទួលបានថវិកា ៨សែនរៀល ដោយភ្ជាប់ជាមួយមេដាយ និងលិខិតសរសើរពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងអង្គការ CMH ។
បើតាមការលើកឡើងរបស់យុវជនឆ្នើមនៅក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ ស្ដីពី វិធានការពន្ធថ្នាំជក់ ក្នុងវគ្គផ្ដាច់ព្រ័ត្រថា ការប្រើប្រាស់ផលិតផលថ្នាំជក់ ជាបន្ទុកមួយសម្រាប់រដ្ឋាភិបាលក្នុងការដោះស្រាយ ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់បានបង្កឱ្យប្រជាពលរដ្ឋ ឈឺ ស្លាប់ ពិការ ក្នុងនោះប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥០០០បានស្លាប់ដោយសារតែការជក់បារី។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់ក៏ធ្វើឱ្យខាតបង់ថវិកាប្រមាណ ៦៤៩ លានដុល្លារ ដែលស្មើនឹង៣ភាគរយនៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជាផងដែរ។
គួរជម្រាបជូនថា កម្មវិធីប្រកួតនិយាយជាសាធារណៈ ក្រោមប្រធានបទ វិធានការដំឡើងពន្ធថ្នាំជក់ ត្រូវរៀបចំឡើងដោយសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សហការជាមួយអង្គការចលនាសដើម្បីសុខភាពកម្ពុជា (CMH) ក្នុងគោលបំណងផ្ដល់ឱកាសឱ្យយុវជនដឹងពីទស្សនៈបំភ័ន្តរបស់ក្រុមហ៊ុន និងការពិតជាក់ស្តែង ព្រមទាំងផ្ដល់ឱកាសឱ្យយុវជនចូលរួមក្នុងកិច្ចការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការដំឡើងពន្ធថ្នាំជក់៕
កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
ការគិតឱ្យបានល្អ គឺជាចំណុចចាប់ផ្តើមមួយ ដើម្បីនាំឆ្ពោះទៅកាន់ភាពជោគជ័យ មិនថានៅក្នុងជីវិតសិក្សា ឬក្នុងអាជីពការងារនោះទេ ។…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
ក្រោយពីឆ្លងកាត់ការប្រកួតអស់ជាច្រើនជុំ ទីបំផុតបានរកឃើញបេក្ខជនចំនួន៣រូប ដែលឈ្នះជ័យលាភីក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ …
ចំណេះជីវិត, ព្រឹត្តិការណ៍
អរម៉ូនរីករាយ (Serotonin) គឺជាសារជាតិគីមីដែលត្រូវបានគេជឿថាដើរតួជាអ្នករក្សាលំនឹង នៃអារម្មណ៍។ វាត្រូវបានគេរកឃើញថា អាចជួយឱ្យយើងគេងលក់ស្រួល…
ព្រឹត្តិការណ៍, អប់រំកុមារតូច
លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីអ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ …
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីៈខេត្តមណ្ឌលគិរី បានប្រកាសផ្តល់អាហារូបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៩០កន្លែងសម្រាប់យុវជន …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) នឹងរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈ …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
បច្ចេកវិទ្យា ជាជំនាញមួយថ្មីដែលអនុញ្ញាតិឱ្យក្មេងស្រីអាចសិក្សាបានដូចបុរសដែរ ព្រោះការសិក្សាផ្នែកនេះ មិនប្រើកម្លាំងអ្វីច្រើននោះឡើយ ហើយស្រី្តនិងក្មេង…
ព្រឹត្តិការណ៍, អប់រំកុមារតូច
កូន ឬកុមារតូចប្រហែលជាអាចសង្កេត ឬធ្វើត្រាប់តាមនូវសកម្មភាពទាំងឡាយដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំបានធ្វើនៅ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
នៅរយៈពេល ២ទៅ៣ឆ្នាំខាងមុខនេះ បរិបទសង្គមនឹងមានការផ្លាស់ប្តូរ រីកចម្រើនជឿនលឿន ដោយសារតែល្បឿននៃបច្ចេកវិទ្យា ចំណេះដឹង…
ចំណេះជីវិត, ព្រឹត្តិការណ៍
មេរៀនសិល្បៈ ដូចជា សិល្បៈគំនូរ សិល្បៈចម្លាក់ តន្ត្រី និងល្ខោន អាចឱ្យអ្នកសិក្សាបញ្ចេញអារម្មណ៍របស់ពួកគេនៅក្នុងសកម្មភាពច្នៃប្រតិដ្ឋអ្វីមួយ។…