fbpx

ការចាប់យក ជំនាញសិក្សា 2 ក្នុងពេលតែមួយចំណេញមែន តែប្រឈមនឹងហានិភ័យខ្ពស់

កំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រមាននិស្សិតមួយចំនួនជ្រើសរើសការសិក្សាជំនាញ2ផ្សេងគ្នាក្នុងពេលតែមួយ។ ការចាប់យកជំនាញ 2 ផ្សេងគ្នាក្នុងថ្នាក់ឧត្តមសិក្សានេះអាចជារឿងប្រថុយប្រថានសម្រាប់និស្សិតខណៈដែលពួកគាត់អាចនឹងទទួលបានទាំងគុណប្រយោជន៍ និងបញ្ហាប្រឈមជាច្រើន។

ក្នុងនាមជានិស្សិតម្នាក់ដែលកំពុងបន្តការសិក្សា 2ជំនាញស្របពេលគ្នានេះ យុវជន ប៊ុន ឡេង ដែលកំពុងសិក្សានៅថ្នាក់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ហើយមួយទៀតគឺថ្នាក់ភាសាអង់គ្លេសនៅសាកលវិទ្យាល័យភ្នំពេញ
បានចែករំលែកបទពិសោធន៍របស់ខ្លួនថា៖

“ការសិក្សាបែបនេះបានផ្តល់អត្ថប្រយោជន៍ខ្លាំងដល់ខ្ញុំ ដោយសារមុខជំនាញទាំង 2 ដែលខ្ញុំកំពុងរៀននេះគឺវាទាក់ទងគ្នា”

ជំនាញសិក្សា
រូបភាព ៖ យុវជន ប៊ុនឡេង

យុវជនរូបនេះបានបន្ថែមថា ៖

“បើសិនជាយើងចង់រៀន2មុខជំនាញក្នុងពេលតែមួយ សូមរើសយកជំនាញណាដែលជួយបំពេញគ្នា និងទាក់ទងគ្នាទើបល្អ”

ការដាក់ទុនសិក្សាមុខជំនាញ2 ក្នុងពេលតែមួយនេះអាចជួយឲ្យសិស្សនិស្សិតចំណេញបានច្រើនទៅលើពេលវេលា ដោយក្នុងរយៈពេល4ឆ្នាំ និស្សិតអាចទទួលបានបរិញ្ញាបត្រដល់ទៅ 2 ។ លើសពីនេះទៅទៀត បន្ទាប់ពីរៀនចប់សិស្សនិស្សិតអាចមានជម្រើសច្រើនក្នុងការជ្រើសរើសការងារដែលខ្លួនចង់ធ្វើ ខណៈដែលទីផ្សារការងារកាន់តែទូលំទូលាយ ធ្វើឲ្យកាន់តែងាយស្រួលរកការងារជាងមុន។ 

យុវជន ម៉េង វាសនា ជានិស្សិតដែលធ្លាប់រៀន 2ជំនាញដែរនោះ ក៏បានឲ្យដឹងផងដែរថា ខ្លួនបានជ្រើសរើសយកការសិក្សាបែបនេះ ព្រោះដោយសារតែចំណង់ចំណូលចិត្តទៅលើជំនាញទាំង2ផ្ទាល់តែម្ដង ម៉្យាងគឺដោយសារតែទស្សនៈ និងផ្នត់គំនិតផ្ទាល់ខ្លួនដែលតែងតែប្រកាន់ថា ប្រសិនបើខ្លួនមានចំណង់ចំពោះអ្វីមួយហើយ គួរតែស្រវាអនុវត្តនូវសកម្មភាពដើម្បីសម្រេចនូវគោលដៅនោះ គឺមិនគួរបណ្ដោយខ្លួននៅទំនេរនាំខកខានឱកាសឡើយ។ វាសនា បានលើកឡើងថា៖ “ខ្ញុំគិតថានៅខ្ញុំនៅក្មេង ខួរក្បាលនៅក្នុងស្ថានភាពល្អសម្រាប់សិក្សាពេញលេញ ដូច្នេះគួរតែរៀនទាំង2 ជំនាញ ដោយមិនគួរចំណាយពេលវេលារង់ចាំរហូតទាល់តែរៀនចប់មួយជំនាញ ទើបបន្តរៀនជំនាញមួយទៀតនោះទេ ព្រោះវាខាតពេលច្រើន។ 

ជំនាញសិក្សា
រូបភាព ៖ យុវជនវាសនា

ការសិក្សាជំនាញ 2 ក្នុងពេលជាមួយគ្នានេះក៏អាចធ្វើឲ្យសិស្ស-និស្សិតរងនូវសម្ពាធច្រើនដែរ ដូចជាសម្ពាធផ្លូវចិត្តជាដើម។ ការរៀនតែមួយជំនាញ សិស្សមានការងារសាលាត្រូវធ្វើច្រើនណាស់ទៅហើយ ចុះបើរៀនដល់ទៅ 2ជំនាញ នោះកិច្ចការសាលាដែលគ្រូដាក់ឲ្យកាន់តែមានច្រើនទ្វេដង។ កំណើនកិច្ចការនេះហើយធ្វើឲ្យយើងមានសម្ពាធ និងស្រ្តេសខ្លាំង។ នេះជាការលើកឡើងរបស់ ប៊ុនឡេង។  បន្ថែមពីនេះទៀតគឺបញ្ហាក្នុងការគ្រប់គ្រងពេលវេលា។ ការរៀនពីរមុខវិជ្ជាក្នុងពេលតែមួយ តម្រូវចំណាយពេលច្រើន ធ្វើអោយនិស្សិតមិនមានពេលច្រើនសម្រាប់សម្រាកលំហែកាយ ធ្វើការក្រៅម៉ោង ឬចូលរួមការងារសង្គមអ្វីបានច្រើនឡើយ។ 

សិស្សដែលរៀនច្រើនមុខវិជ្ជាអាចពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលអាចប៉ះពាល់ដល់គុណភាពនៃការសិក្សា។ ចុងក្រោយនិស្សិតអាចនឹងទទួលបានលទ្ធផលសិក្សាមិនសូវល្អ។ ជាក់ស្ដែងបើមុខវិជ្ជាទាំង2 ប្រលងក្នុងថ្ងៃតែមួយជាមួយគ្នា អ្នករៀននឹងពិបាកផ្ដោតអារម្មណ៍ទៅលើមុខជំនាញណាមួយ។ ប៊ុនឡេង បន្ថែមថា៖ “ពេលប្រលងជាន់ថ្ងៃគ្នា យើងមិនអាចផ្តោតទៅលើសាលាណាមួយ 100% ទេ ដូច្នេះហើយលទ្ធផលដែលយើងទទួលបានក៏មិនសូវខ្ពស់ដូចមិត្តរួមថ្នាក់យើងផ្សេងទៀតដែលរៀនតែមួយមុខជំនាញដែរ”។

ត្រលប់ទៅកាន់យុវជន វាសនា ដែលសិក្សា2មុខវិជ្ជាក្នុងពេលតែមួយដូចបានរៀបរាប់ខាងលើ បច្ចុប្បន្នបានសម្រេចចិត្តព្យួរមុខជំនាញមួយសិន ក៏ព្រោះតែចង់ផ្ដោតការសិក្សាលើតែជំនាញមួយឲ្យបានច្បាស់លាស់ និងយកពេលដែលនៅសេសសល់ទៅធ្វើការដើម្បីទទួលបានបទពិសោធន៍បន្ថែម។ 

វាសនា បានបញ្ជាក់ថា ៖

“មូលហេតុទី1 ដែលធ្វើឱ្យខ្ញុំសម្រេចចិត្តព្យួរមួយមុខជំនាញសិនក៏ព្រោះតែពេលនេះខ្ញុំបានឈានចូលឆ្នាំទី 4 ហើយ ខ្ញុំគិតថាខ្ញុំគួរតែចំណាយពេលឱ្យបានច្រើនផ្ដោតលើជំនាញទី1 ដែលពេលនេះជាឆ្នាំសំខាន់ក្នុងការត្រៀមបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ មូលហេតុទី 2 គឺដោយសារតែខ្ញុំចង់ចេញស្វែងរកការងារដើម្បីអាចទទួលបាននូវបទពិសោធន៍ ក៏ដូចជាថវិកាខ្លះសម្រាប់ផ្គត់ផ្គង់បន្តការសិក្សារួមជាមួយនឹងកត្តាជីវភាពប្រចាំថ្ងៃផងដែរ។ ខ្ញុំគិតថា បើរៀនតែមួយមុខមិនគ្រប់គ្រាន់ទេ ព្រោះពេលប្រលូកក្នុងវិស័យការងារ គឺត្រូវទាមទារឱ្យមានទាំងចំណេះដឹង និងបទពិសោធន៍ទើបអាចប្រជែងក្នុងការស្វែងរកការងារបាន”

ជាការចែករំលែកទៅកាន់ប្អូនៗដែលទើបតែបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅពេលថ្មីៗនេះ វាសនា បានផ្ដល់មតិយោបល់ថាការជ្រើសរើសមុខជំនាញនៅថ្នាក់បរិញ្ញាបត្រនោះ គឺគួររៀនតែមួយជំនាញទើបល្អ ហើយយកពេលវេលាផ្ដោតសំខាន់ទៅលើតែមួយមុខជំនាញនោះជាចម្បង។ វាសនា បានបន្ថែមថា៖ “យោងទៅតាមបទពិសោធន៍ និងទស្សនៈរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាប្អូនៗដែលទើបតែបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ គួរតែជ្រើសរើសត្រឹមតែមួយជំនាញសិនបានហើយ ព្រោះការសិក្សានៅកម្រិតឧត្តមសិក្សា វាមានកម្រិតខុសគ្នាឆ្ងាយពីអ្វីដែលប្អូនៗធ្លាប់ឆ្លងកាត់។

ការសិក្សានៅកម្រិតឧត្តមសិក្សា គឺទាមទារឱ្យយើងផ្ដោតចិត្តគំនិត ស្មារតីឱ្យបានខ្លាំងលើការសិក្សា ព្រោះវាជាកម្រិតមួយដែលផ្ដល់នូវចំណេះជំនាញពិតប្រាកដសម្រាប់អាជីពនាពេលអនាគត មិនមែនត្រឹមតែចំណេះដឹងទូទៅដូចកាលនៅវិទ្យាល័យទៀតនោះទេ។ ម្យ៉ាងទៀត ប្អូនៗគួរតែផ្ដោតលើការសិក្សាតែមួយជំនាញដើម្បីទទួលបាននូវ Credit  និង GPA ឱ្យបានខ្ពស់ក្នុងមួយជំនាញជាក់លាក់ ទើបអាចមានឱកាសខ្ពស់ប្រជែងក្នុងការស្វែងរកការងារនាពេលអនាគត។ ការសម្រេចជ្រើសរើសយកការសិក្សាជំនាញ 2 ក្នុងពេលតែមួយអាចនឹងមានផលលំបាកក្នុងផ្តោតលើជំនាញ និងត្រូវបែងចែកពេលវេលាជាច្រើន។ មួយវិញទៀត ប្អូនៗនឹងមិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើរឿងរ៉ាវផ្សេងទៀតសម្រាប់ខ្លួនឯង ដែលជាកត្តាអាចនាំឱ្យកើតមាននូវស្ត្រេស និងការថប់អារម្មណ៍ផងដែរ៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អង្គការតម្លាភាពកម្ពុជារៀបចំកម្មវិធីប្រកួតជជែកដេញដោល រង្វាន់ក្រុមយុវជនឆ្នើម ១២០០ដុល្លារ

អង្គការតម្លាភាពកម្ពុជាជ្រើសរើសយុវជនចូលរួមកម្មវិធីប្រកួតជជែកដេញដោល ប្រធានបទការផ្តល់សេវាសាធារណៈ និងគណនេយ្យភាពថវិកា សម្រាប់ឆ្នាំ២០២២ ។ …
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្តល់អាហារូបករណ៍ជំនាញបច្ចេកទេស ៣៦០កន្លែង

ខេត្តមណ្ឌលគីរី – មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៣៦០កន្លែង ដោយឥតគិតថ្លៃ សម្រាប់
បទយកការណ៍, យុវជនឆ្នើម, យុវជនឆ្នើម

កញ្ញា គឹម ឌីណា កំពុងតស៊ូប្រយុទ្ធប្រឆាំងក្នុងសមរភូមិលួចចម្លងស្នាដៃដើម្បីស្នាមញញឹមអ្នកនិពន្ធ

រូបភាពលួចចម្លងស្នាដៃដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធ ជាគោលដៅដែលកញ្ញា គឹម ឌីណា ចង់លុបបំបាត់បំផុតដើម្បីស្នាមញញឹមរបស់អ្នកនិពន្ធ…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ប្រទេសដាណឺម៉ាកផ្ដល់អាហារូបករណ៍គ្រប់កម្រិតថ្នាក់ឧត្ដមសិក្សាដល់និស្សិតអន្តរជាតិ ឆ្នាំ២០២២

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ឱ្យនិស្សិតអន្តរជាតិដាក់ពាក្យស្នើសុំដើម្បី​បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ…
ព្រឹត្តិការណ៍, អប់រំកុមារតូច

នាយកសាលា IAMA ៖ កុមារចេះគិតលេខលឿនរហ័សនឹងក្លាយជាមនុស្សពូកែវិភាគនិងដោះស្រាយបញ្ហា

តាំងពីអតីតកាលរហូតមក​ដល់ពេលបច្ចុប្បន្ន គណិតវិទ្យាជា​វិជ្ជាសំខាន់​មួយកំពុងប្រើប្រាស់​នៅ​ក្នុង​វិស័យ​វិទ្យាសាស្រ្ត និងជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជាតិ ។ រាល់ថ្ងៃគណិតវិទ្យាបាន​​…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

លោក សោម រតនា ៖ សិស្សគួរពិនិត្យព័ត៌មាន ៣ចំំណុចមុនជ្រើសរើសសាកលវិទ្យាល័យបន្តសិក្សា

បច្ចុប្បន្ន​នៅ​​​កម្ពុជា​មាន​សាកលវិទ្យាល័យកម្រិតឧត្តមសិក្សា​ទាំងរដ្ឋនិង​ឯកជនប្រមាណជាជាង ១០០គ្រឹះស្ថានសិក្សា។ លោក សោម រតនា សមាជិកគណៈកម្មាធិការ​កណ្តាល​…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អតីតសិស្សនិទ្ទេស A ៖ រៀនជំនាញដែលខ្លួនស្រឡាញ់ទើបទទួលបានលទ្ធផលសិក្សាល្អ

និយាយពីការសិក្សានៅសាកលវិទ្យាល័យ បច្ចុប្បន្នមានជំនាញជាច្រើនដែលសិស្សានុសិស្សអាចជ្រើសរើសរៀនបន្តការសិក្សារបស់ខ្លួន ។ ទន្ទឹមគ្នានេះ មានសិស្សមួយចំនួនមិនដឹងថា …
ចំណេះជីវិត, ព្រឹត្តិការណ៍

៧ចំណុចរក្សាតុល្យភាពពេលវេលាឱ្យប្រសិទ្ធភាពសម្រាប់ការងារនិងការសិក្សា

បច្ចុប្បន្ននិស្សិតភាគច្រើនប្រឈមមុខនឹងសម្ពាធពេ​ល​វេលា ខណៈពួកគេចំណាយពេលរកប្រាក់នៅក្នុងពេលតែមួយ។ ប៉ុន្តែវិធីសាស្ត្រដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ …
ជំនាញ, ព្រឹត្តិការណ៍

អង្គការម៉ារីណុលប្រកាសជ្រើសរើសសិក្ខាកាមសិក្សាភាសាសញ្ញាផ្សារភ្ជាប់ទំនាក់ទំនងមនុស្សគថ្លង់

អង្គការ​ម៉ារីណុលបានឱ្យដឹងថាបច្ចុ​ប្បន្ននៅកម្ពុជា​មានមនុស្ស​គថ្លង់ចំនួនជាង ៥ម៉ឺននាក់កំពុងតែរស់នៅ​ក្នុង​សហគមន៍​នានា​ទូទាំងប្រទេស ។…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

ម្ចាស់ជ័យលាភីផ្នែកប្រព័ន្ធផ្សព្វផ្សាយ កញ្ញា ថេង បញ្ញា ចង់ឃើញវត្តមានផលិតករស្ត្រីកាន់តែច្រើននៅកម្ពុជា

ខ្ញុំចង់ឃើញផលិតករជាស្រី្ដមានចំនួនច្រើននៅកម្ពុជា ក្នុងនោះមានអ្នកដឹកនាំផលិតជាស្រ្តី ក្នុងប្រព័ន្ធផ្សព្វផ្សាយ ហើយធ្វើការទៅលើការផលិតវីដេអូ និងគ្រប់គ្រងទៅលើ…