TV Shows
កម្មវិធីកម្ពុជា 360អង្សារ គឺជាកម្មវិធីជជែកពិភាក្សាពីគ្រប់ជ្រុងជ្រោយ (angles) នៅក្នុងសង្គមដើម្បីស្វែងរកដំណោះស្រាយរួមមួយប្រកបដោយភាពស៊ីជម្រៅ ច្បាស់លាស់ និងឆ្លើយតបជាមួយនឹងអ្វីដែលគ្រប់ភាគីចង់ឃើញ។
កម្មវិធីនេះនឹងផ្តល់នូវមតិយោបល់ តស៊ូមតិ (debate) និងអញ្ជើញវាគ្មិនជំនាញពីគ្រប់ភាគីទាំងអស់ក្នុងសង្គមដើម្បីឆ្លើយតបជាមួយនឹងបញ្ហាថ្មីៗបំផុតដែលកំពុងកើតឡើង។
ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និងសិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័នរអ៊ូថាគ្មានកម្លាំងពលកម្មគ្រប់គ្រាន់ ខណៈសិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។
បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែសិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។
ហេតុនេះហើយទើបកម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញនានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។
ពន្លកបៃតង គឺជាកម្មវិធីដែលបង្ហាញយ៉ាងលម្អិតពីដំណើរជីវិត ការតស៊ូ ទស្សនៈយល់ឃើញ និងវិធីសាស្រ្តក្នុងការកសាងសមត្ថភាពរបស់យុវជន ឱ្យក្លាយជាបុគ្គលដែលសង្គមត្រូវការ ឬលេចធ្លោរតាមរយៈស្នាដៃបង្កើតថ្មីទាំងផ្នែកវិទ្យាសាស្ត្រ និងផ្នែកដទៃជាច្រើនផ្សេងទៀត។
ជារៀងរាល់សប្តាហ៍ ក្រុមការងារនឹងទៅដល់គ្រប់ទីកន្លែងដើម្បីជួបជាមួយយុវជនគំរូ (role model) ល្អៗដើម្បីសម្ភាសពីជីវិតជាក់ស្តែង និងរបៀបនៃការអភិវឌ្ឍសមភាពប្រកបដោយភាពវិជ្ជមាន។