fbpx

កម្មវីធី Think! Think! លេខមួយរបស់ប្រទេសជប៉ុនផ្តល់ឱ្យកុមារកម្ពុជាសិក្សាដោយឥតគិតថ្លៃ

ភ្នំពេញ៖ ក្នុងអំឡុងនៃការបិទសាលារៀនរយៈពេលពីរសប្តាហ៍នេះ ក្រសួងអប់រំយុវជន និងកីឡា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានផ្តល់ជូនការសិក្សាដោយឥតគិតថ្លៃ តាមរយៈកម្មវិធីសិក្សា Think!Think!។ ផុតកំណត់ចុះឈ្មោះសិក្សាថ្ងៃទី 09 មីនា 2021។

កម្មវីធីសិក្សាលំដាប់ថ្នាក់លេខមួយរបស់ប្រទេសជប៉ុន Think! Think! ផ្តោតលើការអភិវឌ្ឍជំនាញ ការគិតរបស់​កុមារ ការលើកទឹកចិត្ត ទំនុកចិត្តជឿជាក់លើខ្លួនឯង ទៅដល់សិស្សានុសិស្សឱ្យស្រឡាញ់ការសិក្សា​។​​​

សូមផ្ញើសារ ឬទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខ 099 536 655 / 070 566 092 ដើម្បីទទួលបានលេខកូដនិងលេខសម្ងាត់។ សិស្សានុសិស្សទាញយកកម្មវិធី Think App! Think! School Edition តាមរយៈតំណភ្ជាប់ Android: https://bit.ly/think2android iOS: https://bit.ly/think2ios

សូមបញ្ជាក់ថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បាននាំយកកម្មវិធី Think!Think! ដែលពេញនិយមសម្រាប់កុមារនៅប្រទេសជប៉ុន មកអនុវត្តនៅតាមសាលារៀនគោលដៅមួយចំនួននៅកម្ពុជាកាលពីឆ្នាំ 2018 កន្លងទៅ។ កម្មវិធីនេះនឹងធ្វើឱ្យកុមារថ្នាក់បឋមសិក្សាមានមូលគ្រឹះនៃការគិតត្រឹមត្រូវ បណ្ដុះគំនិតបញ្ញា ស្មារតី ឥរិយាបទ និងមានទំនួលខុសត្រូវលើខ្លួនឯងតាំងពីកុមារភាព៕


ជំនាញ, ព្រឹត្តិការណ៍

នាយកវិទ្យាស្ថានសាធារណការ ៖ កម្ពុជាកំពុង​ត្រូវការអ្នក​ជំនាញ​ប្រព័ន្ធចម្រោះ​ទឹក​កង្វក់

ខណៈប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍន៍ទាំងសង្គម សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ អ្នកជំនាញអភិវឌ្ឍន៍ធនធានមនុស្សមើលឃើញថា ជំនាញ​ប្រព័ន្ធ​ចម្រោះ​ទឹកកង្វក់ជាជំនាញ…
ព្រឹត្តិការណ៍, អប់រំកុមារតូច

កុមារតូចនឹងប្រឈមជំនាញមូលដ្ឋានទាំង៥ ប្រសិនបើមិនបាន​សិក្សា​នៅ​ថ្នាក់​រៀន​ផ្ទាល់​

បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សា​សាធារណៈ និងឯកជន​ចាប់​ផ្តើម​បើក​ទ្វារ​ទទួ​លសិស្សឱ្យ​​ចូល​ក្នុង​ថ្នាក់​​រៀន​ផ្ទាល់​​ជាធ​ម្មតា និងតាមប្រព័ន្ធ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញអប់រំ ៖ បណ្តុះបណ្តាលសមត្ថភាពគ្រូកម្រិតស្ដង់ដាវិជ្ជាជីវៈ ទើបឆ្លើយតប​កំណែ​ទម្រង់​វិស័យ​អប់រំ​

ការលើកកម្ពស់គុណវុឌ្ឍគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនកម្រិត​ស្ដង់​ដា​វិជ្ជា​ជីវៈ​ ទើបជា​ការ​​ឆ្លើយ​តបនឹង​កំណែទម្រង់វិស័យអប់រំនៅកម្ពុជា ខណៈក្រសួងអប់រំកំពុង​បណ្ដុះបណ្ដាលនិង…
ជំនាញ, ព្រឹត្តិការណ៍

ស្ថានភាពមនុស្ស ៤ប្រភេទ​អាចចាប់ផ្តើមអនាគតល្អប្រសើរ​ជាមួយ​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈ​

​ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៃក្រសួងការងារ បានបញ្ជាក់ថា អ្នក​ដែល​គួរ​តែ​រៀន​ជំនាញ​បច្ចេកទេស ឬ TVET…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទទួលពន្លឺព្រះអាទិត្យបានត្រឹមត្រូវ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព

មនុស្សគ្រប់គ្នាបានដឹងពីប៉ះពាល់ដែល​បណ្តាលមកពីឥទ្ធីពល​ពន្លឺព្រះអាទិត្យអាចធ្វើឱ្យមនុស្សមានជំងឺមហារីកស្បែក ឬបង្កឱ្យស្បែកស្រអាប់​ប្រសិន​ពន្លឺ​ប៉ះ​ពាល់​​ ​រាង​កាយ​ច្រើនពេក ។…
ជំនាញ, ព្រឹត្តិការណ៍

បណ្ឌិត ឃៀង សុធី ៖ ជំនាញ STEM ជួយឱ្យសិស្សមានភាពឯករាជខ្ពស់ និងមានស្មារតីស្រាវជ្រាវ

បច្ចុប្បន្នជំនាញស្ទែម (STEM) នៅក្នុងប្រទេសកម្ពុជា កំពុងដើរតួយ៉ាងសំខាន់លើគ្រប់វិស័យ រាប់ទាំងការអប់រំ ព្រមទាំងការសិក្សាស្រាវជ្រាវ និងទទួលបានការ​គាំទ្រពីរាជរដ្ឋាភិបាល…
ជំនាញ, ព្រឹត្តិការណ៍

ជំនាញបើកបរនាវា និងម៉ាស៊ីននាវា ជាជំនាញថ្មីមិនធ្លាប់មាននៅកម្ពុជា

ជំនាញបើកបរនាវា និងម៉ាស៊ីននាវា គឺជា​ជំនាញក្នុង​ចំណោមជំនាញទាំង៦ របស់វិទ្យាស្ថានតេជោសែនសាធារណៈការ និង​ដឹកជញ្ជូន ។ ជំនាញនេះ ក៏​ត្រូវ​ចាត់ទុកថា គឺជា​ជំនាញមួយ​ដែលមាន​…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីក្រសួងអប់រំ៖ វិនិយោគលើវិស័យអប់រំជាការវិនិយោគលើអនាគតធនធានមនុស្ស និងប្រទេសជាតិ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់មនុស្ស សហគមន៍ និងប្រទេស…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

មន្ត្រីការងារ ៖ កម្ពុជានៅខ្វះខាតធនធានមនុស្សជំនាញបច្ចេកទេស ខណៈមានតម្រូវការខ្ពស់

ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋាន​អប់រំ បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ នៃក្រសួងការងារ បានលើក​ឡើងថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​តែ​…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ម៉ាក្រូ និងមីក្រូសារជាតិជាសារជាតិចិញ្ចឹមចាំបាច់ក្នុងអាហារូបត្ថម្ភ

ភ្នំពេញ – លោក ហ៊ូ ក្រើន នាយករងអង្គការហេឡេន ខែល័រ អន្តរជាតិ កម្ពុជា មានប្រសាសន៍ថា អាហារូបត្ថម្ភ​គឺ​ជា​សារ​ជាតិ​ចិញ្ចឹម (​nutrients) មានក្នុងអាហារដែលមនុស្សបរិភោគរាល់ថ្ងៃ…