ឧកញ៉ា ប៉ិច បូឡែន៖ យុវជនគួរចាប់យកជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារសិន បើពុំទាន់មានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ

ភ្នំពេញ – យុវជនគួរពិចារណាចាប់យកជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសារ ដោយសារជំនាញនេះចំណាយថវិកាតិច រយៈពេលសិក្សាខ្លី និងទីផ្សារការងារសម្បូរ ប្រសិនបើមិនមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ។ នេះជាការលើកឡើងរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងសិក្ខាសាលាអនឡាញស្តីពី “ការតម្រង់ទិសការសិក្សា និងជំនាញ” កាលពីពេលថ្មីៗកន្លងមកនេះ។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា យុវជនត្រូវចេះថ្លឹងថ្លែងមើលកម្រិតជីវភាពរបស់ក្រុមគ្រួសាររបស់ខ្លួនថា តើអាចផ្គត់ផ្គង់ថវិកាសម្រាប់ការបន្តការសិក្សានៅសាកលវិទ្យាល័យបានដែរឬទេ? ដោយសារការចំណាយពេលរហូតដល់៤ឆ្នាំទើបបញ្ចប់ រីឯថវិកាសម្រាប់ការចាយវាយប្រចាំថ្ងៃ និងថ្លៃសិក្សា ចំណាយច្រើនគួរសមផងដែរ។

អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានបន្ថែមទៀតថា ការសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ចំណាយថវិកាតិច ហើយរយៈពេលអាចពី៣ខែ ទៅ៦ខែតាមមុខជំនាញនីមួយៗ ងាយស្រួលក្នុងការស្វែងរកការងារធ្វើ និងទទួលបានប្រាក់ខែសមរម្យ ដោយសារប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍ ដូចនេះត្រូវការអ្នកជំនាញបច្ចេកទេស និងវិជ្ជាជីវៈច្រើនសម្រាប់មប្រើការងារក្នុងវិស័យសំណង់ ទេសចរណ៍ កសិកម្ម សិប្បកម្ម ឧស្សាហកម្មជាដើម។ លើសពីនេះការសិក្សាជំនាញបច្ចេកទេសនឹងផ្តល់មកវិញនូវផលប្រឡប់សងផ្នែកសេដ្ឋកិច្ចសង្គមបានឆាប់រហ័ស។

យោងតាមសៀវភៅគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០១៧- ២០២៥ បានបង្ហាញថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) គឺជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញឱ្យ​អ្នកសិក្សាទទួលបានចំណេះដឹង ជំនាញបច្ចេកទេសជាមួយសមត្ថភាពពិតប្រាកដ ដើម្បីក្លាយខ្លួនជាពលករជំនាញ អ្នកបច្ចេកទេស ។ លើសពីនេះ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីប្រទេសកម្ពុជាឈានចេញពីចំណោមក្រុមប្រទេសក្រីក្រមកជាចំណាត់ថ្នាក់ “ប្រទេសមានចំណូលមធ្យមកម្រិតទាប” ហើយគោលដៅសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល គឺធ្វើការប្រែក្លាយប្រទេសកម្ពុជាទៅជា “ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់” នៅឆ្នាំ២០៣០ និងក្លាយជា “ប្រទេសអភិវឌ្ឍ” នៅឆ្នាំ២០៥០ ។

ទន្ទឹមនឹងនោះ សៀវភៅគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បានបង្ហាញពីកត្តាប្រឈមនៃការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅមានកម្រិតទាប ដោយសារប្រជាជនមួយចំនួនឱ្យ​តម្លៃតែលើការអប់រំកម្រិតឧត្តមសិក្សា (សាកលវិទ្យាល័យ) គ្រឹះស្ថានសិក្សាភាគច្រើនមិនទាន់បានអនុវត្តយន្តការផ្តល់ការណែនាំឱ្យ​ទូលំទូលាយដល់សិស្សឱ្យ​មានជម្រើសផ្សេងៗ រួមទាំងការផ្សព្វផ្សាយអំពីសារសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជវៈ។ ម៉្យាងវិញទៀត ទស្សនៈអវិជ្ជមានដែលមានលក្ខណៈទូទៅសម្រាប់បណ្តាប្រទេសមួយចំនួនក្នុងអាស៊ាន ត្រូវបានចាត់ទុកថាការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈជា “ជំរើសទីពីរ” បន្ទាប់ពីថ្នាក់មហាវិទ្យាល័យ ឬសម្រាប់តែជនក្រីក្រ ជនងាយរងគ្រោះ និងជនបោះបង់ការសិក្សាពីប្រព័ន្ធអប់រំចំណេះទូទៅ។

ឧកញ៉ា ប៉ិច បូឡែន ក៏បានក្រើនរំលឹកដល់យុវជន ទោះរៀននៅមហាវិទ្យាល័យ ឬគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈទេ យុវជនត្រូវផ្តោតជាសំខាន់លើចំណេះជំនាញណាមួយឱ្យ​បានច្បាស់លាស់ ជាជាងរៀនចប់ទទួលបានតែសញ្ញាបត្រ ពីព្រោះសព្វថ្ងៃនេះ និយោជក និងស្ថាប័ននានាឱ្យ​តម្លៃខ្ពស់លើចំណេះ ជំនាញ និងសមត្ថភាពពិតប្រាកដ ព្រមទាំងសមទ្ធផលការងារជាក់ស្តែងជាគោល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...