ក្រសួងការងារលើកទឹកចិត្ត​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ខណៈកម្លាំងពលកម្មផ្នែកនេះ​កម្ពុជាខ្វះខាតខ្លាំង

ភ្នំពេញ – មន្រ្តីជាន់ខ្ពស់​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្ត​ដល់​យុវជន​កម្ពុជាគួរ​ងាក​មក​​រៀនជំនាញបច្ចេកទេស ដែលកំពុងតែមានតម្រូវការ​ខ្លាំង ខណៈអ្នករៀននៅមានចំនួនតិច ។ ការលើកឡើងបែបនេះ​ក្នុង​ឱកាសចូលរួមសិក្ខា​សាលា​ ស្តីពីការជំរុញសហគ្រិនភាពយុវជន ដែលរៀបចំឡើងដោយ​សហភាពសហព័ន្ធយុវជន​កម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ​២០២២ ។

ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ​ នៃ​ក្រសួង​ការងារ ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ជំនាញវិជ្ជាជីវៈ ឬ​ដែលហៅថា TVET កំពុងតែមានតម្រូវ​ការ​ទីផ្សារ​ការងារ ដែលវា​នឹង​ជួយ​ដល់​ការ​ជ្រោង​សេដ្ឋកិច្ច​ជាតិ ។ ឯកឧត្តម​បញ្ជាក់ថា បច្ចុប្បន្នកម្ពុជា​មាន​កម្លាំង​ពលកម្ម​ដែលមានជំនាញវិជ្ជាជីវៈ​តែប្រមាណ ២ម៉ឺនប្រាំពាន់នាក់ក្នុងមួយឆ្នាំ ខណៈទីផ្សារ​ការងារ​ត្រូវ​ការ​ក្នុង​មួយឆ្នាំៗ​មិន​ក្រោម ​៣០ម៉ឺននាក់នោះ​ឡើយ ។

បើតាម​ប្រសាសន៍​របស់ឯកឧត្តម ថង សាម៉ុន ក្នុងមួយ​ឆ្នាំៗ​មានសិស្ស​ដែលចូលរៀនជំនាញវិជ្ជាជីវៈ (TVET) តែប្រមាណជាង ៧ម៉ឺននាក់ប៉ុណ្ណោះ ដែលជា​ចំនួនដ៏តិចតូច ខណៈអ្នក​ដែល​ប្រឡង​បញ្ចប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​មាន​ចំនួនជាង ១០ម៉ឺននាក់ ហើយអ្នក​បោះបង់ថ្នាក់ទី៩ និង​បឋមសិក្សា​ក៏​មានច្រើន ។

ឯកឧត្តមយល់ឃើញថា យុវជន​មិន​ចង់ចូល​រៀនជំនាញបច្ចេកទេស (TVET) មកពីពួកគេគិតថា ការងារនេះលំបាក ប្រឡាក់ មិនបានពាក់អាវធំ ហើយពេលខ្លះ​ទៅធ្វើ​ការ​ហាលថ្ងៃ។ ឯកឧត្តមបញ្ជាក់ថា ការ​គិតបែបនេះ គឺជា​ការ​គិតខុស ព្រោះថាគោលដៅ​ចុងក្រោយ​នៃការ​រៀន គឺមិនមែនដើម្បីជាប់ទេ គឺដើម្បីមុខរបរ ដើម្បីការងារដើម្បី​ប្រាក់ចំណូល។

ឯកឧត្តម ថង សាម៉ុន

“នៅចុងបញ្ចប់​នៃគោលដៅជីវិតរបស់យើង គឺយើងត្រូវតែមានលុយ មានការងារល្អ អាចបង្កើត​សហគ្រិនភាព ក៏ដូចជាជួយ​សេដ្ឋកិច្ចជាតិ និង​ប្រទេស​ជាតិយើងទាំងមូល”

បើតាម​ការ​លើកឡើង​របស់ ឯកឧត្តម ថង សាម៉ុន ក្នុងមួយឆ្នាំៗ​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អាហារូបករណ៍​លើ​ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ​ប្រមាណជាជាង ៥ម៉ឺនកន្លែង ដោយ​យុវជន នឹង​ទទួលបាន​ការ​សិក្សា​ដោយ​ឥតបង់ថ្លៃ, កន្លែងស្នាក់នៅ, ប្រឹក្សាការងារ, ចុះកម្មសិក្សា​ផ្ទាល់តាម​សហគ្រាស ​ក្រុមហ៊ុន​ឯកជន, ស្វែង​រក​ការងារឱ្យ​ធ្វើ ខណៈតម្រូវការ​ទីផ្សារ​ការងារខ្ពស់ និង​ទទួលបានប្រាក់ចំណូលក៏ខ្ពស់ផងដែរ។

ឯកឧត្តមអគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ ក៏​បានឱ្យដឹងដែរថា បើយោង​តាម​ការ​ធ្វើសម្ភាសន៍ជាមួយ​ម្ចាស់សហគ្រាស និងក្រុមហ៊ុន អ្នកដែលមានជំនាញវិជ្ជាជីវៈ ពួកគេ​ទទួលបានប្រាក់ខែខ្ពស់ ដោយ​ក្នុង​មួយ​ខែអាចចាប់ពី​​ ៤០០ដុល្លារ​ឡើងទៅ ​។ ក្នុងនោះ អ្នកដែលចេះ​ជំនាញមេកានិក ទទួលបានប្រាក់ខែជាមធ្យមពី ២៣១ដុល្លារ រហូត​ដល់ ៥០០ដុល្លារ, សំណង់អគារ ពី ៤២៤ដុល្លារ ទៅ ៧០០ដុល្លារ, អគ្គិសនី និង​អេឡិចត្រូនិច ដែលមានតម្រូវការខ្ពស់ ទទួលបានប្រាក់ខែពី២៦២ ទៅដល់ ៩០០ដុល្លារ, កម្មន្តសាលទទួលបានប្រាក់ខែពី ២១៩ ទៅដល់ ៧០០ដុល្លារ ខណៈ ធុរកិច្ច ការប្រាស្រ័យទាក់ទង និង​បច្ចេកវិទ្យាព័ត៌មាន ទទួលបានប្រាក់ខែពី ២២៥ ទៅ​ដល់ ៣៥០ដុល្លារអាមេរិកក្នុងមួយខែ។

ដោយ​ឡែក​បើតាមការសម្ភាសន៍និស្សិតដែលចូលបម្រើការងារ អ្នកដែលមានសញ្ញាបត្របច្ចេកទេស​ និង​វិជ្ជាជីវៈ ១ ២ ៣ ដែលសិស្សាពីប្រមាណ៥ ទៅ៦ខែ គាត់អាចទទួលបានប្រាក់ខែជាមធ្យមដែលទទួលបាន មានពី ៣៤០ដុល្លារ ទៅ​ដល់ ៥០០ដុល្លារ, ខណៈអ្នកមានសញ្ញាបត្រជាន់ខ្ពស់ ដែលរៀនរយៈពេល ២ឆ្នាំ ទទួល​ប្រាក់ខែពី ៣៧៣ដុល្លារ ទៅ ៦៥០ដុល្លារអាមេរិក។ ចំណែកបរិញ្ញាបត្របច្ចេកវិទ្យា ឬវិស្វករ ដែលរៀនពី ៤ឆ្នាំ ទៅ ៥ឆ្នាំ ទទួលបានប្រាក់ខែពី ៣៩០ដុល្លារ ទៅ ៩៧០ដុល្លារអាមេរិក ។

ឯកឧត្តម​រំពឹងថា យុវជន​របស់យើង​នឹង​ចូលរៀន​ជំនាញវិជ្ជាជីវៈកាន់តែច្រើន ហើយ​នៅពេល​ដែល​កម្ពុជា​យើង​មាន​កម្លាំង​ពលកម្មជំនាញកាន់តែច្រើន ឯកឧត្តមជឿជាក់ថា សេដ្ឋកិច្ច​ជាតិរបស់យើងនឹងរីកចំរើន ចូលរួមសម្រេច​តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមានចំណូល​កម្រិតខ្ពស់​នៅ​ឆ្នាំ​២០៥០ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...