ជំនាញកែច្នៃបន្លែ និង​ផ្លែឈើ ជំនាញថ្មី​ជួយ​កសិករកែច្នៃផលិតផលកសិកម្ម ទៅ​ជាឧស្សាហកម្ម

ភ្នំពេញ – ខេត្ត​បាត់ដំបង​ត្រូវ​បានគេ​ចាត់ទុកថា គឺជា​ខេត្ត​ដែល​សម្បូរទៅ​ដោយ​ផលិតផល​កសិកម្ម​ជា​ច្រើន ។ ដោយ​មើលឃើញពីសក្តានុពលកសិកម្មដ៏​សម្បូរបែបនេះ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ​សហការជាមួយ​អង្គការ People in Need ហៅកាត់ថា PIN បានរៀបចំធ្វើការ​បណ្តុះបណ្តាល​ជំនាញថ្មី​មួយ​ គឺជំនាញ​កែច្នៃបន្លែ និង​ផ្លែឈើ សម្រាប់យុវជន ក៏​ដូចជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដើម្បីអាច​កែច្នៃ​ទៅលើ​ផលិតផល​កសិកម្ម ទៅជា​ឧស្សាហកម្ម សម្រាប់​ការ​ប្រើប្រាស់​ឱ្យ​បានច្រើន​យ៉ាង ក្រៅពីធ្វើ​ជា​វត្ថុធាតុដើម។

លោក ហេង ងួនហ៊ត នាយកវិទ្យាស្ថាន​ជាតិវិជ្ជាជីវៈបាត់ដំបង បាន​មានប្រសាសន៍ថា ជំនាញថ្មីនេះ ទើប​តែធ្វើ​ការ​បណ្តុះបណ្តាល​កាលពីចុងឆ្នាំ​២០២១កន្លងទៅនេះ​ទេ ហើយ​បើ​គិត​មក​ទល់ពេលនេះ វិទ្យាស្ថាន​បាន​កំពុងធ្វើ​ការ​បណ្តុះបណ្តាល​សិស្សសរុបចំនួន ៤១នាក់ ក្នុងនោះ សិស្សកម្រិត១ ដែលត្រូវសិក្សា​រយៈពេល​៤ខែ មាន​ចំនួន ១៥នាក់ និង​សិស្ស​កម្រិត​២ ដែល​ហៅថា វិជ្ជាជីវៈ១ ចំនួន ២៦នាក់។

លោក សូ សុផាត គ្រូបណ្តុះបណ្តាល​ជំនាញ​កែច្នៃបន្លែ និង​ផ្លែឈើ បានបញ្ជាក់ថា សម្រាប់ជំនាញ​កែច្នៃបន្លែ និង​ផ្លែឈើនេះ សិស្ស​ដែល​ត្រូវ​ជ្រើស​រើស​សម្រាប់​ការ​សិក្សា គឺមិន​រើស​អាយុនោះឡើយ ពោល​គឺឱ្យ​តែ​គាត់មានបំណងចង់សិក្សា ដោយ​​ត្រូវ​មាន​កម្រិតវប្បធម៌​ជាប់ ឬធ្លាក់ថ្នាក់ទី៩ តែប៉ុណ្ណោះ។

បើយោង​តាម​កម្មវិធី​​បណ្តុះបណ្តាល​របស់​វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង សិស្ស​ដែល​សិក្សា​លើជំនាញ​កែច្នៃបន្លែ និង​ផ្លែឈើ នឹងត្រូវ​ធ្វើ​ការ​បណ្តុះបណ្តាល​ទៅ​លើ ៣ផ្នែកសំខាន់ៗ រួមមាន ការធ្វើជ្រក់ ការ​កែច្នៃភេសជ្ជៈ និងធ្វើអាហារបំពង ជាដើម។

យ៉ាងណាក៏ដោយ បើតាម​ការ​លើក​ឡើង​របស់ លោក ហេង ងួនហ៊ត នាយកវិទ្យាស្ថាន​ជាតិវិជ្ជាជីវៈបាត់ដំបង ថា ក្រោយ​ពី​រៀន​ចប់នូវជំនាញ​កែច្នៃបន្លែ និង​ផ្លែឈើ​នេះ សិស្សអាចយកចំណេះដឹងនេះទៅ​ប្រើប្រាស់​សម្រាប់បើកអាជីវកម្ម​ផ្ទាល់ខ្លួន ឬក៏អាច​ទៅ​ធ្វើការ​នៅ​តាមអាហារដ្ឋាន សម្រាប់ជំនាញជ្រក់ និង​ភេសជ្ជៈ ។ ក្រៅពី​បើក​អាជីវកម្ម និង​ធ្វើការងារនៅតាមភោជនីយដ្ឋាន អ្នកដែលចេះជំនាញ​កែច្នៃបន្លែ និង​ផ្លែឈើ​នេះ ក៏​អាច​ទៅ​ធ្វើ​ការងារ​នៅ​សិប្បកម្ម ឬ​រោងចក្រ​កែច្នៃផ្លែឈើផងដែរ ដោយបច្ចុប្បន្ន​នៅ​ខេត្ត​បាត់ដំបង​មានក្រុមហ៊ុនជាច្រើន​កំពុងធ្វើការ​វិនិយោគ​បើក​រោងចក្រកែច្នៃផ្លែឈើសម្រាប់​តម្រូវការ​ក្នុងស្រុក ក៏ដូចជាការ​នាំចេញ ។

ឆ្លៀតឱកាសនេះ លោកនាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ក៏​បានធ្វើ​ការ​អំពាវនាវ​ទៅដល់យុវជន ដែលចង់បានជំនាញយកទៅប្រកបអាជីវកម្ម​ខ្លួនឯង ឬក៏​យកជំនាញទៅធ្វើការងារនៅ​តាមក្រុមហ៊ុន រោងចក្រ គឺអាចចុះឈ្មោះចូលរៀន​ជាមួយ​វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងដោយផ្ទាល់បាន ដែលមានអាស័យដ្ឋាននៅសង្កាត់អូម៉ាល់ ក្រុងបាត់ដំបង តាម​បណ្តោយផ្លូវលេខ៥៧ (បាត់ដំបង-ភ្នំសំពៅ) ​ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 069 585 855 ដោយការសិក្សាមិនមានការបង់ថ្លៃទេ។ មួយវិញ​ទៀតវិទ្យាស្ថានក៏​មានកន្លែង​ឱ្យ​សិស្ស​សម្រាប់ស្នាក់នៅ ហើយ​បច្ចុប្បន្ននេះ វិទ្យាស្ថាន​​ក៏​កំពុង​ត្រូវ​ការ​ជ្រើសរើស​សិស្ស​ចំនួន២៥នាក់បន្ថែមទៀត ដើម្បីបណ្តុះបណ្តាលរយៈពេល ៥ខែ លើជំនាញកែច្នៃបន្លែ ​និង​ផ្លែឈើ ហើយ​បន្ទាប់ពីសិក្សា​រួច មានក្រុមហ៊ុន​នឹងទទួល​យក​ចូលធ្វើការ​តែម្តង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...