លោក ហេង រ៉ាឌី ៖ ចង់ក្លាយជាចុងភៅជំនាញ មានលក្ខណៈសម្បត្តិឆ្នើម ៣ចំណុច

ភ្នំពេញ – ចុងភៅជាជំនាញមួយកំពុងមានតម្រូវ ការទីផ្សារខ្លាំងនាពេលបច្ចុប្បន្ន ហើយអាជីពមួយ នេះទូលំទូលាយសម្បូរការងារ មិនថាទាំងក្នុងនិង ក្រៅប្រទេស ។ លោក ហេង រ៉ាឌី ជាមេចុងភៅ និងជាគ្រូបង្រៀនធ្វើម្ហូបនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា បាននិយាយថា ប្រសិនបើយុវជនចង់ក្លាយជាចុងភៅជំនាញត្រូវមានលក្ខណៈសម្បត្តិ ៣ចំណុចក្នុងអាជីព។

លក្ខណៈសម្បត្តិចំនួន ៣ចំណុចក្នុងអាជីពចុងភៅរួមមាន ភាពអត់ធ្មត់ ខិតខំប្រឹងប្រែង និងចេះស្រាវជ្រាវជានិច្ច ។ លោក ហេង រ៉ាឌី មានប្រសាសន៍បញ្ជាក់ថា បើចង់ក្លាយជាមេចុងភៅឆ្នើមមួយរូប ចាំបាច់ត្រូវមានចំណេះដឹងទាំងនេះ គួបផ្សំនឹងសមត្ថពភាសាបរទេស ព្រមទាំងគំនិតច្នៃប្រតិដ្ឋខ្ពស់ទៅលើមុខម្ហូប ។

លោកបានបន្តថា ចំណុចចេះស្រាវជ្រាវ ជាផ្នែកសំខាន់បំផុត មានន័យថា ចុងភៅឆ្នើមម្នាក់ត្រូវស្រាវជ្រាវអ្វីដែលថ្មីទាក់ទងនឹងម្ហូបអាហារ ព្រោះ ជំនាញនេះ ត្រូវព្យាយាមធ្វើវាឱ្យល្អ ព្យាយាមចម្អិនទោះបីនៅផ្ទះ ឬក៏នៅកន្លែងធ្វើការ ។

គ្រូបង្រៀនធ្វើម្ហូបនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា រូបនេះ បានឱ្យដឹងទៀតថា ដើម្បីរៀនជំនាញចុងភៅ សិស្សអាចប្រើប្រាស់រយៈ ពេលពីរឆ្នាំដើម្បីសិក្សាទៅលើចំណេះដឹងទូទៅនៃអាហារ ទ្រឹស្តីអាហារ វិធីសាស្ត្រចម្អិនអាហារ ដំណើរការបញ្ជាទិញ របៀបគណនាតម្លៃលើមុខម្ហូប បច្ចេកវិទ្យាក្នុងផ្នែកចម្អិន ប្រវត្ដិនៃរសជាតិ និងការគ្រប់គ្រងលើដំណើរការភោជនីដ្ឋាន ឬកន្លែងផលិតអាហារជាដើម ។

តាមការមើលឃើញរបស់លោក ហេង រ៉ាឌី សិស្សភាគច្រើនចេះជំនាញចុងភៅ មិនខ្វះការងារធ្វើនោះទេ ដោយពេលកំពុងសិក្សា សិស្សមានឱកាសសម្រាប់ការងាររួចទៅហើយ ឬអាចធ្វើការតាមរយៈរូបភាពចុះកម្មសិក្សាទៅ ក្រៅប្រទេស ឬនៅក្នុងប្រទេស ។

លោក ហេង រ៉ាឌី មេចុងភៅ និងជាគ្រូបង្រៀនធ្វើម្ហូបនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា

“ចុះកម្មសិក្សា ប្រសិនបើសិស្សមានសមត្ថភាព គេ នឹងយកធ្វើការតែម្តង នេះបើមិនចង់ធ្វើការងារឱ្យគេសិន តែសិស្សក៏អាចបើកហាងខ្លួនឯង ។កន្លងមកមានអ្នករៀនចប់ខ្លះ បានបើកហាងនំ ហើយអ្នកខ្លះបើកជាភោជនីយដ្ឋានដោយខ្លួនឯង ពេលរៀនចប់ជំនាញចុងភៅនេះ”

សម្រាប់អ្នកចាប់អាជីពចុងភៅរូបនេះ បានចែករំលែកការយល់ឃើញផ្ទាល់ខ្លួនថា ប្រសិនបើចង់ចាប់យកអាជីពចុងភៅ យុវជនចាំបាច់ត្រូវយល់ដឹងអំពីខ្លួនឯងឱ្យបានច្បាស់សិនថា តើ សម្រេចចិត្តចង់បានអាជីពមួយនេះ ដើម្បីការងារ ឬក៏ គ្រាន់តែចង់ចេះតែមួយភ្លែត ។ ប្រសិនបើចង់ចាប់ជាអាជីពចុងភៅ យុវជនត្រូវឧស្សាហ៍ព្យាយាម ហើយត្រូវជ្រើសរើសកន្លែងរៀនឱ្យបានត្រឹមត្រូវ និងផ្តោតទៅលើមុខជំនាញនេះ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...