លោក ឈិត សារី យកជំនាញជួសជុលរថយន្តទៅបន្ត​​​បណ្តុះបណ្តាលយុវជននៅស្រុកកំណើត​

ភ្នំពេញ – ខុសពី​និស្សិត​ផ្សេង​ៗទៀត​​ដែលបញ្ចប់ការ​សិក្សា​ រួច​យក​ជំនាញ​របស់ខ្លួន​ទៅ​បើក​អាជីវកម្ម​ប្រកបរបរចិញ្ចឹមជីវិត សម្រាប់​លោក ឈិត សារី បានយកជំនាញជួសជុលរថយន្ត ​ដែលខ្លួនរៀនចេះពីសាលា ព្រមជាមួយ​បទពិសោធន៍​ការងារនៅ​តាមយានដ្ឋាន ទៅ​ធ្វើ​ការ​បណ្តុះបណ្តាល​ដល់យុវជន​នៅ​ស្រុក​កំណើត ព្រោះតែចង់ឃើញពួក​គេ​មានជំនាញ​មួយ​ច្បាស់លាស់។

លោក ឈិត សារី បច្ចុប្បន្ន​គឺជា​គ្រូបច្ចេកទេសជួសជុលរថយន្ត នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈខេត្តកំពង់ឆ្នាំង។ លោក​បានធ្វើជា​គ្រូបណ្តុះបណ្តាលបច្ចេកទេស​លើជំនាញជួសជុលរថយន្ត​នេះ​អស់​រយៈ​ពេល​៤ឆ្នាំមក​ហើយ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​លើជំនាញយន្តសាស្រ្តនៅ​វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ហៅកាត់ថា NPIC នារាជធានីភ្នំពេញ ។

តាមពិតទៅ​ក្រោយ​ពី​បញ្ចប់ការសិក្សា​លើជំនាញយន្តសាស្រ្តភ្លាម លោក សារី បានព្យាយាម​ស្វែងរក​បទពិសោធន៍​លើជំនាញ​របស់​លោក តាមរយៈ​ការ​ធ្វើ​ការងារ​​នៅ​តាម​យានដ្ឋាន​នានាក្នុង​រាជធានីភ្នំពេញ ដោយចំណាយ​ពេល​អស់​ប្រមាណ២ឆ្នាំថែមទៀត ។ ប៉ុន្តែ​ចុងក្រោយ លោក​បាន​សម្រេច​ចិត្ត​ថា លោក​នឹង​វិលត្រឡប់ទៅ​កាន់ខេត្ត​កំពង់ឆ្នាំង​ ដែលជា​ស្រុក​កំណើត ដើម្បីបណ្តុះបណ្តាល​យុវជន​​នូវ​ជំនាញដែល​លោកចេះ ព្រមជាមួយ​នឹង​បទ​ពិសោធន៍​។

យ៉ាងណាក៏​ដោយ ពេលនេះបំណងប្រាថ្នារបស់​លោក សារី ដែលចង់ឃើញ​យុវជន​នៅ​ស្រុកកំណើត​របស់លោក​​មាន​ជំនាញមួយ​ច្បាស់​លាស់នោះ បានសម្រេច​ជា​បណ្តើរៗ​ហើយ ដោយ​មាន​សិស្ស​ជា​ច្រើន​ដែល​លោក​បណ្តុះបណ្តាល បាន​ចេញ​ទៅ​ប្រកបរបរចិញ្ចឹមជីវិត​តាមរយៈ​ជំនាញ​ជួសជុល​រថយន្ត ទទួល​បានប្រាក់ចំណូល​សមរម្យ​សម្រាប់​ចិញ្ចឹមជីវភាព។

បើតាម​ការ​បញ្ជាក់របស់លោក ឈិត សារី ជំនាញជួសជុលរថយន្ត​នេះ គឺមានទីផ្សារ​ការងារច្រើន ព្រោះ​ដូចដែលយើង​ដឹងស្រាប់ហើយថា ដោយសារការរីកចម្រើន​ខាងវិស័យដឹកជញ្ជូន ទីណាក៏​យើង​ឃើញ​មានរថយន្ត​ផងដែរ ដោយ​បច្ចុប្បន្ន​ស្ទើរ​តែ​១ផ្ទះទៅ​ហើយ អាចនឹងមានរថយន្ត​មួយ​គ្រឿង ដូច្នេះការ​រៀនជំនាញ​ជួសជុលរថយន្ត​នេះ គឺសមស្រប​ទៅ​នឹងទីផ្សារ​ការងារ។

ជាមួយ​គ្នា​នេះ លោក​ក៏​បានធ្វើ​ការ​អំពាវនាវ ក៏​ដូចជា​លើកទឹកចិត្ត​ទៅ​ដល់​យុវជន​ដែល​ពិបាក​ក្នុង​ការ​រកការងារធ្វើ សូម​មក​ចូលរៀន​ជំនាញនៅ​តាម​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ ហើយ​សម្រាប់ជំនាញ​ជួសជុល​រថយន្ត​ដែល​លោក​កំពុងបង្រៀន​នេះ គឺត្រូវ​ការ​កម្រិតវប្បធម៌​ត្រឹម​ថ្នាក់ទី៩ សម្រាប់​កម្រិត​សញ្ញាបត្រវិជ្ជាជីវៈ និង​កម្រិតសិក្សា​ថ្នាក់ទី១២ សម្រាប់​ថ្នាក់បរិញ្ញាបត្ររង ដោយប្រើប្រាស់​រយៈពេល​សិក្សា​ត្រឹម​តែ​២ឆ្នាំ​ ពួកគេនឹង​ទទួលបានជំនាញ​ដ៏​ច្បាស់លាស់មួយ​ សម្រាប់ជាទុនក្នុងការ​ប្រកបរបរចិញ្ចឹមជីវិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...