ឯកឧត្តម ពេជ សោភ័ន ៖ ទីផ្សារការងារបច្ចុប្បន្ន​តម្រូវឱ្យនិស្សិតចេះ ៨ជំនាញបន្ថែមលើជំនាញរឹង

ភ្នំពេញ – ដើម្បីបង្កើន​សមត្ថភាព​ក្នុង​ការ​ស្វែង​រក​ការងារបានធ្វើ សិស្ស-និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ពីគ្រឹះស្ថានបណ្តុះបណ្តាល ក្រៅពីជំនាញរឹង (បច្ចេកទេស និងវិជ្ជាជីវៈ) គឺចាំបាច់ត្រូវ​តែមានជំនាញ ៨បន្ថែមទៀត។ នេះបើតាម​ប្រសាសន៍​លើក​ឡើងរបស់ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង​ជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសិក្ខាសាលាពិគ្រោះយោបល់តាមប្រព័ន្ធអនឡាញ ស្តីពី “ផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍជំនាញ និងផែនទីបរិវត្តកម្មឧស្សាហកម្មសម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជា” ​កាលពីថ្ងៃទី២៨ ខែ​មេសា ឆ្នាំ២០២២។

ជំនាញបន្ថែមទាំង៨ ដែលសិស្ស-និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ត្រូវ​មាននោះ គឺ ១.ការប្រាស្រ័យទាក់ទង (Communication), ២.ការធ្វើការងារជាក្រុម (Teamwork), ៣.ការដោះស្រាយបញ្ហា (Problem Solving), ៤.គំនិតផ្តួចផ្តើម និងសហគ្រិនភាព (Initiative and Enterprise), ៥.ការធ្វើផែនការ និងការរៀបចំ(Planning and Organizing), ៦.ការគ្រប់គ្រងខ្លួនឯង-ស្វ័យគ្រប់គ្រង (Self-Management), ៧.ជំនាញសិក្សារៀនសូត្រ (Learning Skills) និង ៨.បច្ចេកវិទ្យាឌីជីថល (Digital Technology) ។

យោង​តាម​របាយការណ៍​អង្កេតមួយ ស្តីពី​កម្លាំង​ពលកម្ម​កម្ពុជា ដែលធ្វើ​ឡើង​ដោយ​វិទ្យាស្ថានជាតិស្ថិតិ សហការជាមួយ​អង្គការ ILO និង ADB បានរកឃើញថា ក្នុងចំណោម​ប្រជាជន​មានអាយុធ្វើការ​ប្រមាណ ១១,៥លាននាក់ មានប្រជាជនប្រមាណ ៦៨,៥ភាគរយ (ឬ ៧,៩លាននាក់) មានការងារធ្វើ ខណៈ​ប្រជាជន ០,៨ភាគរយ (ឬប្រមាណជិត១០ម៉ឺននាក់) គ្មានការងារធ្វើ។

ភាគច្រើននៃប្រជាជន​មានការងារធ្វើ គឺជានិយោជិត ៤៧,៨ភាគរយ បន្ទាប់មកអ្នកធ្វើការ​ដោយ​ខ្លួនឯង ៣៦,៩ភាគរយ អ្នក​ធ្វើការ​ឱ្យ​គ្រួសារមិន​យកប្រាក់ឈ្នួល ១១,៩ភាគរយ និង​និយោជក ៣,៤ភាគរយ។

ដោយ​ឡែកករណីអត់ការងារធ្វើក្នុងចំណោមយុវជនប្រមាណជិត១០ម៉ឺននាក់ មានប្រមាណ ៨៤ភាគរយ គឺគ្មានការងារធ្វើ​ក្នុងរយៈពេល​ខ្លីប៉ុណ្ណោះ (តិចជាង១២ខែ) ខណៈ ៦,៤ភាគរយ ស្វែងរក​ការងារធ្វើ​ក្នុង​រយៈ​ពេល​ច្រើនជាង​មួយឆ្នាំ។ យ៉ាងណាក៏ដោយ ដើម្បីធានា​ឱ្យ​យុវជន​កម្ពុជា​មានការ​ងារធ្វើសមរម្យ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ចេញ​នូវ​គោលនយោបាយ​ជាអាទិភាពមួយ​ចំនួន ដែលក្នុងនោះ​ក៏​មានការ​ធ្វើទំនើបកម្ម​ប្រព័ន្ធអប់រំវិជ្ជាជីវៈ ដោយពង្រឹងគុណភាព​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ពង្រីកការ​បណ្តុះបណ្តាល​ជំនាញ និង​ពង្រឹងភាពជា​ដៃគូរវាង​វិស័យ​សាធារណៈ និង​ឯកជន ដើម្បីធានាថា “យុវជនម្នាក់មានជំនាញ​មួយ​យ៉ាងតិចប្រចាំជីវិត” ក្នុង​គោល​បំណង​លើក​កម្ពស់​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធ្វើ​ឱ្យ​ប្រទេស​កម្ពុជាទទួលបានឋានៈជាអ្នកមានប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅឆ្នាំ​២០៣០ និង​ជាប្រទេស​មានប្រាក់ចំណូលខ្ពស់​នៅ​ឆ្នាំ​២០៥០៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...