ស្ថានភាពមនុស្ស ៤ប្រភេទ​អាចចាប់ផ្តើមអនាគតល្អប្រសើរ​ជាមួយ​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈ​

ភ្នំពេញ – ​ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៃក្រសួងការងារ បានបញ្ជាក់ថា អ្នក​ដែល​គួរ​តែ​រៀន​ជំនាញ​បច្ចេកទេស ឬ TVET ជាមនុស្ស​មានស្ថានភាព ៤ប្រភេទ រួមមាន ជីវភាពគ្រួសារពុំទាន់ធូរធារ ពុំទាន់​មាន​គោលដៅការងារច្បាស់លាស់​ អ្នកមានបំណងអភិវឌ្ឍន៍ជំនាញ និងអ្នកមានបំណងបង្កើតមុខរបរ​​ផ្ទាល់ខ្លួន ។

ទី១. ​អ្នករស់​នៅ​ក្នុង​គ្រួសារមានជីវភាពមិនធូរធារ ៖ តាមយោបល់របស់ឯកឧត្តម ពួកគាត់គួរតែទៅរៀនជំនាញបច្ចេកទេស ព្រោះសិក្សា​ជំនាញបច្ចេកទេស ចំ​ណា​​យ​​រយៈពេលខ្លី ហើយអាចធ្វើការងាររកលុយបានភ្លាមៗ ។

ទី២. អ្នកមិនទាន់មានគោលដៅខ្ពស់ ៖ តាមឯកឧត្តម ថង សាម៉ុន ប្រសិនបើគាត់​គ្មានគោលដៅ​ក្លាយជាអ្នកស្រាវជ្រាវ អ្នកអប់រំ ឬក៏ជាអ្នក​សេដ្ឋកិច្ចអ្វីទេ គឺ​គួរតែ​មក​រៀនជំនាញបច្ចេកទេស ព្រោះក្រោយ​ពី​បញ្ចប់ការសិក្សា អាចទៅធ្វើការតែម្តងដោយ​អនុវត្ត​នៅតាមរោងចក្រសហគ្រាសជាដើម ។

ទី៣. អ្នកដែលចង់អភិវឌ្ឍន៍ជំនាញ ៖ ឯកឧត្តមអគ្គនាយករង បានបញ្ជាក់ថា សម្រាប់​បងប្អូនកម្មករកម្មការិនីជាអ្នកមានការងារស្រាប់ ដែល​មិន​ទាន់​មាន​សញ្ញាបត្រ មិនទាន់មានជំនាញច្បាស់លាស់ ពួកគាត់គួរណាស់តែមករៀនបច្ចេកទេសបន្ថែម ។

– ឯកឧត្តម ថង សាម៉ុន

“ចេះជំនាញតៗគ្នាគឺជារឿងមួយហើយ ប៉ុន្តែអត់មានច្បាប់ក្បួនត្រឹមត្រូវទេ ដូច្នេះគួរណាស់តែគាត់មកសាលាដើម្បីឱ្យគាត់បានរៀន

ទី៤. ​អ្នកមានបំណងបង្កើតមុខរបរផ្ទាល់ខ្លួន ៖ បើតាមការលើកឡើងរបស់ ឯកឧត្តម ថង សាម៉ុន អ្នក​ដែល​ចង់បង្កើត​មុខ​របរ ដូចជា​ចង់បើក​យាន​ដ្ឋាន​ជួស​ជុលរ​ថ​យន្ត ម៉ៅការសំណង់ ម៉ៅការអគ្គិសនីជាដើម គួររៀនឱ្យចេះជំនាញទាំងនោះ បើទោះជាគាត់មានលុយជួលគេក៏ដោយ ក៏​គាត់គួរតែចេះខ្លះៗដែរ ។

យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ បានផ្តល់អាទិភាពខ្ពស់ជាងគេបំផុត លើការអភិវឌ្ឍធនធានមនុស្សតាម​រយៈ​​ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។ គិត​ចាប់តាំងពីឆ្នាំ​២០១៥ រាជរដ្ឋាភិបាលបាន​ជំរុញ​សកម្មភាព​​បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដោយ​ពង្រីក​គុណ​ភាព​បណ្តុះបណ្តាល រហូតមានគ្រឹះស្ថានសិក្សាចំនួន ៣៨គ្រឹះស្ថាន ដោយ​មិនទាន់គិតពី​វិស័យឯកជន និងអង្គការ​នានានៅឡើយទេ ។

គួរ​បញ្ជាក់ថា ដើម្បីគាំទ្រ​ដល់​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ជាវិស័យអាទិភាពក្នុង​ការ​ជួយជំរុញ​សេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ក្រសួងការងារតែងផ្តល់អាហារូបករណ៍​រហូត​ដល់ ​២ម៉ឺនកន្លែងជា​រៀងរាល់ឆ្នាំ សម្រាប់​សិស្ស​និស្សិត​ដែលមាន​បំណង​ចង់រៀនជំនាញនេះ ​មាន​ទាំង​កម្រិត​សញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់ និង​កម្រិតបរិញ្ញាបត្រ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...