អ្នកជំនាញ ៖ ជំនាញជាងក្រឡឹងប្រឡាក់ប្រេងម៉ាស៊ីនបន្តិច ប៉ុន្តែមិនខ្វះការងារ

ភ្នំពេញ – គ្រប់គ្រឿងបង្គុំរបស់ម៉ាស៊ីនតូចធំ មិនថាម៉ូតូ រថយន្ត រហូតដល់ម៉ាស៊ីនធំៗដែលគេប្រើនៅក្នុងច្រវ៉ាក់ផលិតកម្មរោង​ចក្រ​សុទ្ធសឹងតែបង្កើតឡើងដោយអ្នកជំនាញវិស្វកម្មលោហៈ ឬ អ្នកជំនាញក្រឡឹងទាំងអស់ ។ ពួកគេមានតួនាទី​សំខាន់​មិន​អាច​ខ្វះ​បាន ។

លោក អ៊ុំ វឌ្ឍនា សាស្រ្តាចារ្យមហាវិទ្យាល័យមេកានិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានបញ្ជាក់ថា ជំនាញ វិស្វកម្មលោហៈ ឬនិយាយឱ្យស្រួលស្តាប់ជំនាញក្រឡឹងនេះ គេប្រើប្រាស់សម្រាប់ធ្វើខ្ចៅ ស្ពឺ និងកង់យោងរបស់ម៉ាស៊ីនមិនថាតូច ឬធំនោះទេ ។ ជំនាញមួយនេះ មិនអាចខ្វះបានសម្រាប់ការផលិត ឬក៏ជួសជុលគ្រឿងបន្លាស់នានារបស់ម៉ាស៊ីន ។

បើតាមលោកសាស្រ្តាចារ្យ ជំនាញក្រឡឹងមានទីផ្សារការងារខ្ពស់ ហើយមិនត្រូវការរយៈពេលសិក្សាច្រើននោះទេ ។

លោក អ៊ុំ វឌ្ឍនា សាស្រ្តាចារ្យមហាវិទ្យាល័យមេកានិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

“បើយើងសិក្សាសម្រាប់វគ្គមធ្យម គឺប្រើរយៈ ពេលពេលត្រឹមពីរឆ្នាំប៉ុណ្ណោះអាចចេះបាន ។ ហើយលក្ខខណ្ឌតម្រូវ ក៏មិនទាមទារខ្ពស់ពេកនោះដែរ ពោលគឺត្រឹមតែជាសិស្សធ្លាក់ ឬជាប់បាក់ឌុបប៉ុណ្ណោះ”

បន្ថែមលើនេះមានលក្ខខណ្ឌចាំបាច់មួយសម្រាប់អ្នកដែលរៀនជំនាញមួយនេះ ត្រូវតែជាមនុស្សអត់ធ្មត់ ស្មារតីប្រុងប្រយ័ត្ន និងហ្មត់ចត់លើកិច្ចការ ព្រោះជាជំនាញបញ្ជាលើគ្រឿងម៉ាស៊ីម ។

និយាយពីឱកាសការងារវិញ លោកសាស្រ្តាចារ្យមើលឃើញថា បន្ទាប់ពីសិស្សរៀនជំនាញមួយនេះចប់ សិស្សមួយភាគធំត្រូវក្រុមហ៊ុន ឬសិប្បកម្មទទួលយកទៅធ្វើការ ហើយមួយចំនួនទៀតបានទៅបើកជាសិប្បកម្មផ្ទាល់ខ្លួនទាំងនៅជនបទ និងទីក្រុង ។ កិច្ចការគ្រប់ទីកន្លែងត្រូវការម៉ាស៊ីនក្រឡឹង ។

ផ្អែកតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រ សហគ្រាសចំនួនជាង ១ម៉ឺន កំពុងប្រតិបត្តិការនៅទូទាំងប្រទេស ។ រោងចក្រ សហគ្រាសទាំងជាង ១ម៉ឺននោះ សុទ្ធសឹងប្រើប្រាស់ម៉ាស៊ីនសម្រាប់ច្រវ៉ាក់ផលិតកម្មរបស់ខ្លួន ហើយវាជាឱកាសសម្រាប់អ្នកដែលចេះ ជំនាញវិស្វកម្មលោហៈ ឬក៏ជំនាញក្រឡឹងនេះ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...