នាយកវិទ្យាស្ថានសាធារណការ ៖ កម្ពុជាកំពុង​ត្រូវការអ្នក​ជំនាញ​ប្រព័ន្ធចម្រោះ​ទឹក​កង្វក់

ភ្នំពេញ – ខណៈប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍន៍ទាំងសង្គម សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ អ្នកជំនាញអភិវឌ្ឍន៍ធនធានមនុស្សមើលឃើញថា ជំនាញ​ប្រព័ន្ធ​ចម្រោះ​ទឹកកង្វក់ជាជំនាញថ្មីនិង​ចាំបាច់មិនអាចខ្វះបាននៅក្នុងសង្គម ។ កម្ពុជាកំពុង​ត្រូវការ​អ្នក​ជំនាញប្រព័ន្ធចម្រោះទឹកកង្វក់ ដើម្បីចូលរួមលើកកម្ពស់​សោ​ភ័ណ​ភាព សុវត្ថិភាព និងសុខភាពប្រជាជនរស់នៅទីក្រុង ។

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា កម្ពុជាកំពុង​​ត្រូវ​ការអ្នក​ជំនាញប្រព័ន្ធចម្រោះទឹកកង្វក់ ដើម្បីគ្រប់គ្រងប្រព័ន្ធទឹកក្រោមដី ព្រមទាំង​រៀបចំហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធឱ្យ​បានល្អ ។ ជាក់ស្តែង កម្ពុជា​កំពុង​ដោះ​ស្រាយ​ប្រព័ន្ធ​ចម្រោះ​ទឹកកង្វក់​នៅ​រាជ​ធានី​ភ្នំពេញ និង​កំពុង​សិក្សា​នៅ​បណ្តា​ទីក្រុង​ធំៗ ​ដូចជា ខេត្តបាត់ដំបង កំពង់ចាម ក្រុងព្រះសីហនុ និង​បណ្តា​ខេត្តផ្សេងៗទៀត ​ដែលមានទីប្រជុំជនរស់នៅច្រើន ។

ឯកឧត្តម ហឿន សំនៀង

” កាលណាប្រទេសអភិវឌ្ឍន៍អគារខ្ពស់ៗមានគ្រប់កន្លែងទាំងអស់ ដូច្នេះ​ការ​បង្ហូរទឹកស្អុយ ឬទឹកដែលប្រើរួច តើទៅកន្លែងណា ? យើង​គ្រប់គ្រង​យ៉ាង​ម៉េច​? បើគ្រប់គ្រងមិនបានទេទីក្រុងនោះនឹងក្លាយទៅជាទីក្រុងមិនស្អាត ប៉ះពាល់ដល់សុខភាព ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ… ដូច្នេះ​ដើម្បីឱ្យ​​ទី​ក្រុង​​មួយ​ក្លាយទៅជាទីក្រុងដែលគួររស់នៅ យើងត្រូវមានអ្នកជំនាញផ្នែកប្រព័ន្ធចម្រោះទឹកកង្វក់ហ្នឹង”

សូម​បញ្ជាក់ថា ជំនាញប្រព័ន្ធចម្រោះទឹកកង្វក់ជា​ជំនាញមួយក្នុងចំណោមជំនាញទាំង៦ ដែល​បណ្តុះបណ្តាល​ដោយ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន។ ជំនាញប្រព័ន្ធចម្រោះទឹកកង្វក់ និស្សិត​ត្រូវ​ចំណាយពេលសិក្សា​​រយៈពេល ​៥ឆ្នាំ ហើយ​បន្ទាប់ពីបញ្ចប់ការ​សិក្សា និស្សិតនឹង​ចេះ​វាយតម្លៃលើ​ដំណើ​រ​ការ​​ប្រព្រឹត្តិកម្មទឹក ព្រមទាំង​ប្រតិបត្តិការថែទាំទឹក ។ សិក្សាជំនាញនេះ និស្សិតគួរមានជំនាញមូលដ្ឋានលើផ្នែក​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។

មន្ត្រីជំនាញនៃវិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ក្រោយពីបញ្ចប់ការ​សិក្សានិស្សិតនឹង​ក្លាយទៅជា​វិស្វករ​ផ្នែក​ប្រព័ន្ធ​ចម្រោះ​ទឹក​កង្វក់​ អនាម័យ និងបរិស្ថាន ហើយ​អាច​បម្រើ​ការងារនៅ​តាមស្ថាប័នរដ្ឋនានា ក្រុមហ៊ុនឯកជន វិស័យ​សាងសង់ អង្គការ​ក្រៅរដ្ឋាភិបាល ព្រមទាំងស្ថាប័នដៃគូ​អភិវឌ្ឍន៍​អន្តរជាតិនានា ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...