តម្រូវការ​អ្នកជំនាញបរិក្ខាត្រជាក់មានច្រើន ខណៈអ្នក​រៀនជំនាញនេះមានតិចតួចនៅឡើយ

ភ្នំពេញ – បច្ចុប្បន្ននេះ ស្ទើរ​តែ​គ្រប់ផ្ទះ ឬអគារ​ នៅទីក្រុង ឬទីប្រជុំជន សុទ្ធតែប្រើប្រាស់​នូវ​ទូទឹកកក ទូក្លាសេ ម៉ាស៊ីនត្រជាក់ទាំងខ្នាតតូច និង​ខ្នាតធំ ប៉ុន្តែ​អ្នកជំនាញ​លើ​ផ្នែក​នេះ ហាក់​នៅ​មានតិចតួចនៅឡើយ ។ នេះ​បើតាម​ការ​លើក​ឡើង​របស់​លោក អ៊ុន សំអាន សាស្រ្តាចារ្យ​ផ្នែក​បរិក្ខា​ត្រជាក់ នៃវិទ្យាស្ថានពហុបច្ចេកទេស​កម្ពុជា។

បើតាមការលើកឡើងរបស់លោក អ៊ុន សំអាន សិស្ស​ភាគច្រើន​ហាក់​ដូចជា​មិន​សូវ​ចាប់អារម្មណ៍​ចំពោះ​ជំនាញបរិក្ខា​ត្រជាក់ ខណៈទីផ្សារ​ការងារ​លើជំនាញនេះខ្ពស់ ដោយ​លោក​សឹងតែ​រកសិស្ស​សម្រាប់​ក្រុមហ៊ុន​ដែលមានតម្រូវការ​​ស្ទើរ​តែមិនបាន។

– លោក អ៊ុន សំអាន

“បច្ចុប្បន្ន​មានក្រុមហ៊ុន​ជា​ច្រើន​កំពុងត្រូវ​ការ ខណៈយុវជន​ដែលរៀន​នៅជំនាញនេះ​មាន​តិចតួចបំផុត… ខ្ញុំរកកូនសិស្ស​ឱ្យ​គេមិនបានទេ ចេញមកគេយកអស់… អ្នក​រៀន​ជំនាញនេះ​មានតិចណាស់

តើជំនាញបរិក្ខា​ត្រជាក់ គេសិក្សា​ទៅលើអ្វីខ្លះ?

បើតាម​ការ​បញ្ជាក់របស់លោកសាស្រ្តាចារ្យ​ថា សម្រាប់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជំនាញមួយនេះ គឺគេសិក្សា​រយៈពេល២ឆ្នាំ ទៅលើ ៤មុខវិជ្ជា ទី១ គឺសិក្សា​ទៅ​លើ​ម៉ាស៊ីនត្រជាក់ ទី២ សិក្សា​ទៅ​លើទូទឹកកក ទី៣ សិក្សា​ទៅលើម៉ាស៊ីនត្រជាក់​ឡាន និង ទី៤ សិក្សា​ទៅ​លើ​ម៉ាស៊ីនបោក។

ក្នុងនោះ ការសិក្សា​ក៏​ផ្តោតផងដែរ ទៅលើ​ការ​តបណ្តាញ​អគ្គិសនីនៅ​ក្នុង​គេហដ្ឋាន​ជាមួយ​គ្រឿង​ម៉ាស៊ីន​ដើម្បី​ឱ្យ​មាន​សុវត្ថិភាព និង​គុណភាព, ការតម្លើង និង​ជួសជុល​ម៉ាស៊ីនត្រជាក់ និង​ទូទឹកកក ដោយ​ធ្វើ​ការ​វិភាគ​កំហូច​នៅ​ក្នុង​គ្រឿងបង្គុំនីមួយៗជាដើម។

សម្រាប់អ្នក​ដែល​ចង់រៀន​នូវ​ជំនាញបរិក្ខា​ត្រជាក់នេះ គឺតម្រូវ​ឱ្យ​មានចំណេះដឹងត្រឹមថ្នាក់ទី១២ប៉ុណ្ណោះ ពោល​គឺធ្លាក់ ឬជាប់បាក់ឌុប​ នោះអាចចូលរៀនបានហើយ ដោយ​ប្រើ​រយៈពេល​សិក្សា​ត្រឹម ២ឆ្នាំ អាច​ចេញទៅ​ធ្វើការ​នៅតាម​ក្រុមហ៊ុន ឬបើកជាអាជីវកម្ម​ខ្លួន​ឯងបាន។

– លោក អ៊ុន សំអាន

“សិស្ស​ដែលរៀនចប់ជំនាញបរិក្ខាប្រជាក់ មួយ​ចំនួនធំចេញទៅ​ធ្វើ​ការងារ​នៅ​តាមក្រុមហ៊ុនដូចជា សាមស៊ុង ជាដើម។ ហើយសិស្ស​ខ្លះទៀត​ក៏​ចេញបើកជាអាជីវកម្មខ្លួន​ឯង”

យ៉ាងណាក៏ដោយ មិន​ថាបច្ចុប្បន្ន ឬអនាគត​នោះទេ លោក អ៊ុន សំអាន នៅ​តែមើលឃើញថា តម្រូវការអ្នក​ជំនាញបរិក្ខា​ត្រជាក់នេះមានច្រើន ព្រោះមិនថានៅតាមផ្ទះ​ដែល​សម្បូរ​ទៅ​ដោយ​ម៉ាស៊ីនត្រជាក់ ទូទឹកកកនោះទេ ចំណែកក្រុមហ៊ុនធំៗ​មួយ​ចំនួន ក៏​គេមាននូវបន្ទប់ត្រជាក់ បន្ទប់កកសម្រាប់ផលិតផល​របស់គេផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...