ជំនាញសំណង់ស៊ីវិល ជំនាញមានតម្រូវការខ្លាំង​សម្រាប់ប្រទេស​កំពុងអភិវឌ្ឍន៍

ភ្នំពេញ – ដោយ​សារតែ​ប្រទេស​កម្ពុជា គឺជាប្រទេស​កំពុងអភិវឌ្ឍន៍ ដូច្នេះ​មានការ​សាងសង់​នូវ​សំណង់​អគារ រោងចក្រ សហគ្រាស ក៏​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធជា​ច្រើន ដែលវា​ត្រូវ​ការ​ចាំបាច់​ខ្លាំង​​នូវ​អ្នកជំនាញ​ផ្នែកសំណង់ស៊ីវិល។ នេះ​បើ​តាម​ការ​លើក​ឡើងរបស់​ លោកសាស្រ្តាចារ្យ ឯក ផាន់ណារ៉ាន់ ប្រធាន​ដេប៉ាតឺម៉ង់សំណង់ស៊ីវិល នៃវិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស។

តាមការ​បញ្ជាក់របស់​សាស្រ្តាចារ្យ ផាន់ណារ៉ាន់ បច្ចុប្បន្ន អ្នកដែលចេះនូវ​ជំនាញ​សំណង់ស៊ីវិល គឺពិតជាតម្រូវ​ការ​សម្រាប់​ក្រុមហ៊ុន​ធ្វើការងារផ្នែកសំណង់ មិន​ថាក្រុមហ៊ុនក្នុងស្រុក និង​ក្រៅស្រុកនោះទេ ។

“នៅប្រទេស​យើង​កំពុងអភិវឌ្ឍន៍ គឺត្រូវការ​ណាស់​ជំនាញ​សំណង់ស៊ីវិលហ្នឹង ដូចសព្វថ្ងៃសាលាបណ្តុះបណ្តាលសិស្ស​ហើយចប់ ឥឡូវ​រកសិស្ស​ឱ្យ​គេ​ទៅ​ក្រុមហ៊ុន​នីមួយៗ​អត់គ្រប់ផង

តើសំណង់ស៊ីវិលគេរៀនលើអ្វីខ្លះ?

ប្រធាន​ដេប៉ាតឺម៉ង់សំណង់ស៊ីវិល នៃវិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បាន​បញ្ជាក់ថា សំណង់ស៊ីវិល គឺចង់ផ្តោត​ទៅ​លើ​ការ​សាងសង់អគារ​ជា​បេតុង ស្ពានបេតុង អគារខុនដូជាដើម។ ដូច្នេះជំនាញនេះ គេ​នឹងសិក្សា​ ទី១.អំពីភោគសាស្រ្ត ដូចជាថ្ម ខ្សាច់ ដី, ទី២.គេសិក្សា​ផងដែរ​អំពីសម្ភារៈសម្រាប់ការ​សាងសង់​ដូចជា ស៊ីម៉ង់ត៌ ដែកជាដើម, ទី៣ គេសិក្សា​អំពីបេតុង ដូចជាបេតុងអាមេ និងបេតុងប្រើខ្សែកាបជាដើម។

បន្ទាប់​មក​ទៀត គេ​នឹងសិក្សា​ទៅ​លើ​ការ​គណនាគម្រោងក្នុងការសាងសង់ ដូចជាតួរសំណង់ ឆ្អឹងសំណង់ សរសរ ធ្នឹម គ្រឹះ ព្រមទាំង​ស្រទាប់ដីកន្លែង​សាងសង់ជាដើម។

តើនណាអាចរៀនជំនាញនេះបាន?

ឆ្លើយនឹងសំណួរខាងលើនេះ លោកសាស្រ្តាចារ្យ​បាន​បញ្ជាក់ថា ជំនាញដែល​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ការងារនេះ សិស្ស​គ្រប់គ្នា​ដែល​ប្រឡង​ជាប់ ឬធ្លាក់បាក់ឌុប គឺអាច​ចូលរៀន​បាន ដោយ​សិស្ស​ធ្លាក់បាក់ឌុប អាច​រៀន​យក​បញ្ញាបត្ររងរយៈពេល​ ២ឆ្នាំកន្លះ ហើយ​សិស្ស​ដែលប្រឡងជាប់បាក់ឌុប អាច​រៀន​យក​បរិញ្ញាបត្រ ឬវិស្វករ ។

សម្រាប់ជំនាញសំណង់ស៊ីវិលនេះ មុខវិជ្ជាគ្រឹះដែលសិស្ស​គួរ​តែចេះនោះ គឺមុខវិជ្ជាគណិតវិទ្យា និង​រូបវិទ្យា ដោយ​ប្រសិន​បើ​សិស្ស​មានចំណេះដឹងលើមុខវិជ្ជាទាំង២នេះរឹងមាំ គឺ​ប្រាកដណាស់ថា ពួកគេ​នឹង​ជោគជ័យ​លោកជំនាញ​មួយ​នេះ ហើយ​នឹងមានសមត្ថភាពក្លាយជាវិស្វករ​ដ៏ចំណានម្នាក់នាពេលអនាគត។

ជាមួយ​គ្នានេះ លោកសាស្រ្តាចារ្យ ឯក ផាន់ណារ៉ាន់ ក៏​បានផ្តាំផ្ញើ​ទៅ​ដល់ប្អូនៗដែលរៀនចប់ថ្នាក់ទី១២ ពិសេស​ប្អូនៗ​ដែលធ្លាក់បាក់ឌុប សូមកុំអន់ចិត្ត ហើយ​គួរ​ចូល​មក​រៀន​ជំនាញវិជ្ជាជីវៈ (TVET) ដូចជា​ជំនាញ​បច្ចេកទេស​សំណង់ស៊ីវិលជាដើម ដោយ​ថា ក្រោយ​ពីរៀនចប់ជំនាញបច្ចេកទេសរយៈពេល​២ឆ្នាំរួច ប្អូនៗ​ក៏​អាច​បន្ត​ទៅ​រៀន​ថ្នាក់វិស្វករបានដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...