ភ្នំពេញ- ឱកាសអាហារូបករណ៍រៀនជំនាញបច្ចេកទេស ៤៧៥កន្លែងនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង សិក្សាដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២ ។ ទន្ទឹមគ្នានេះ វិទ្យាស្ថានផ្ដល់កន្លែងស្នាក់នៅសម្រាប់សិស្ស និងសិក្ខាកាមដែលមករៀនផ្ទាល់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបងដោយឥតគិតថ្លៃ។
ទី១. បរិញ្ញាបត្របច្ចេកវិទ្យា សិក្សារយ់ពេល៤ឆ្នាំ មានជំនាញដូចជា ១. អគ្គិសនី ចំនួន ២០នាក់ ២. សំណង់ស៊ីវិល ចំនួន ២០នាក់ ទី៣. ព័ត៌មានវិទ្យា ចំនួន២០នាក់ និងទី៤. គ្រប់គ្រងអាជីវកម្ម ចំនួន២០នាក់ ។ លក្ខខណ្ឌនៃការចូលរៀនជាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។

ទី២. សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង សិក្សារយៈពេល២ឆ្នាំ មានជំនាញដូចជា ១. អគ្គិសនី ចំនួន ២០នាក់ ២. សំណង់ស៊ីវិល ចំនួន ២០នាក់ ៣. ព័ត៌មានវិទ្យា ចំនួន ២០នាក់ និងទី៤. គ្រប់គ្រងអាជីវកម្ម ចំនួន ២០នាក់ ។ លក្ខខណ្ឌនៃការចូលរៀន ជាសិស្សប្រឡងជាប់ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ។
ទី៣. ថ្នាក់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ (C1) សិក្សារយៈពេល១ឆ្នាំ មានជំនាញដូចជា ១. សេវាកម្មកុំព្យូទ័រ ចំនួន ៥០នាក់ ២. ក្រាហ្វិក Design ចំនួន៥០នាក់ ៣. ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ចំនួន ៥០នាក់ ៤. ការងារកំបោរ ចំនួន ៥០នាក់ ៥. ការដំឡើងគ្រឿងឈើសម្រេច ចំនួន ១៥នាក់ ៦. ការថែទាំ និងជួសជុលរយ ចំនួន ៥០នាក់ ៧. ការថែទាំ និងជួសជុលរថយន្ត ចំនួន ៥០នាក់ និង៨. ការកែច្នៃបន្លែ និងផ្លែឈើ ចំនួន ៥០នាក់ ។ លក្ខខណ្ឌនៃការចូលរៀន ជាសិស្សប្រឡងជាប់ឬធ្លាក់ថ្នាក់ទី៩ និងបានបញ្ចប់ថ្នាក់ស្ពានចម្លងបន្តជំនាញ ។

ចែកនិងទទួលពាក្យចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។ សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងលេខ ០៩៦ ៥៨ ៥៨ ៥៥, ០៨៦ ៨៧ ១៣ ៧២, ០១២ ៨២ ២៤ ៩៥, ០៩២ ២០ ០០ ០២, ០៩៣ ៥២ ០៥ ៨៩, ០៨៨ ៥៥៧ ៣៨៤៥ ។ ចំពោះការចុះឈ្មោះអនឡាញ ទំនាក់ទំនងមកតេឡេក្រាម លោក ប៉ាវ ម៉េងហៀង ០១២ ៣៩៦ ៩១១, លោកស្រី ខំ រចនា ០១៦ ៦០០ ៩៤២, លោក ផុន វណ្ណៈ ០១០ ៨៥១ ៤៣៦ ឬហ្វេសប៊ុកផេក វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។