សាធារណរដ្ឋប្រជាមានិតចិនផ្តល់អាហារូបបករណ៍ ៥៥កន្លែងតាមរយៈក្រសួងអប់រំ

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រឡងជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍របស់រដ្ឋាភិបាលចិន នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំសិក្សា២០២២-២០២៣ ។ នេះជាអាហារូបករណ៍ប្រភេទ A ដោយ​កំណត់យកត្រឹម ៥៥នាក់ ។

អាហារូបករណ៍ផ្តោតលើ​ជំនាញវិទ្យាសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្រ្ត ព័ត៌មានវិទ្យា និងជំនាញជាច្រើនមុខទៀត ។ ដោយផ្អែកតាមការប្រឡងជ្រើសរើសក្រសួងនឹងផ្ដល់ឱ្យបេក្ខជនសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣៥នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន ២០នាក់ នឹងបញ្ជូនបន្តឱ្យស្ថានទូតសាធា​រណ​រដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាដើម្បីពិនិត្យ និងសម្រេចចុងក្រោយ ។

លក្ខខណ្ឌដែលបេក្ខជនត្រូវបំពេញបែងចែកជាពីរប្រភេទ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្របរិញ្ញាបត្រ មានអាយុមិនលើស៣៥ឆ្នាំ មានចំណេះដឹងភាសាអង់គ្លេស មានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា ។ សម្រាប់ថ្នាក់បរិញ្ញាបត្រត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ មានអាយុក្រោម ២៥ឆ្នាំ មានលិខិតបញ្ជាក់ពីកម្រិតចំណេះដឹងភាសាចិន HSK3 មានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញា ។

ការប្រឡង​នឹងត្រូវឆ្លងកាត់តាមកម្រិតសិក្សាដោយថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ភាសាអង់គ្លេស រយៈពេលមួយម៉ោងកន្លះ និងថ្នាក់បរិញ្ញាបត្រមាន គណិតវិទ្យា និងវប្បធម៌ទូទៅ មានរយៈពេលមួយម៉ោងកន្លះ ។ ជាមួយគ្នានេះបេក្ខជនត្រូវភ្ជាប់ជាមួយឯកសារដូចជា បង្កាន់ដៃទទួលពាក្យ (១ច្បាប់) ពាក្យសុំអាហារូបករណ៍ (១ច្បាប់) ជីវប្រវត្តិសង្ខេប (១ច្បាប់) កិច្ចសន្យា (១ច្បាប់) រូបថត ៤x៦ (៤សន្លឹក ពណ៌ធម្មជាតិទើបថតថ្មីផ្ទៃខាងក្រោយពណ៌ស) សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ(ថតចម្លង ១ច្បាប់) និងភ្ជាប់យកច្បាប់ដើមដើម្បីផ្ទៀងផ្ទាត់ ។

បេក្ខជនត្រូវមានលិខិតបញ្ជាក់​ការសិក្សាពីគ្រឹះស្ថានសិក្សា ឬសេចក្ដីបញ្ជាក់ពីអង្គភាព (ចំពោះបេក្ខជនជាមន្ត្រីរាជការ) និងវិញ្ញាបនបត្រពិនិត្យកាយសម្បទា (២សន្លឹក) ដែលនឹងបំពេញក្រោយពេលដែលសាម៉ីជនត្រូវបានប្រឡងជ្រើសរើសរួច ។

គួរបញ្ជាក់ដែរថា និស្សិតដែលជាប់អាហារូបករណ៍នឹងត្រូវបានផ្គត់ផ្គង់ពីរដ្ឋាភិបាលចិនដូចជា ការស្នាក់នៅ ការសិក្សាឥតគិតថ្លៃ ប្រាក់ប្រចាំខែ និងការធានាសុខភាព ដោយគ្រាន់តែចំណាយថ្លៃធ្វើដំណើរពីប្រទេសកម្ពុជា ទៅប្រទេសចិន និងពីប្រទេសចិនមកកម្ពុជា តាមអាកាសដោយខ្លួនឯង ។

បេក្ខជន-បេក្ខនារីអាចធ្វើការសុំពាក្យប្រឡង និងដាក់ពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦:០០ ល្ងាចនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋាន​ទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍មានអាសយដ្ឋានអគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។ សម្រាប់ព័ត៌មានបន្ថែមអាចទៅកាន់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សាផ្ទាល់ ឬទាក់ទងទៅទូរស័ព្ទលេខ ០៩៨ ៩៨៩ ៧៨៩ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...